​សារ​ដាស់តឿន​អំពី​អាជីវកម្ម​សត្វព្រៃ​និង​ហានិភ័យ​លើ​សុខភាព​មនុស្ស​

158
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​WWF​បាន​ក្រើន​រំលឹកថា​ការដាក់​អន្ទាក់​បាន​ក្លាយជា​វិបត្តិ​និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សត្វព្រៃ​ដែល​កំពុង​រស់នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​បង្ក​ហានិភ័យ​នៃ​ការចម្លង​មេរោគ​ពីស​ត្វ​ទៅ​មនុស្ស​ថែម​ទៀតផង​។តាមរយៈ​របាយការណ៍​នេះ​វា​ជា​លើកដំបូង​ហើយ​ដែល​គេ​បាន​ប៉ាន់ប្រមាណ​អំពី​ចំនួន​អន្ទាក់​នៅក្នុង​តំបន់ការពារធម្មជាតិ​ដែល​ស្ថិត​ក្នុងប្រទេស​មួយចំនួន​ក្នុង​តំបន់ ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ដែរ​។

យោង​លើ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ខាងលើ​កាលពី​ចុង​សប្តាហ៍​នេះ​បាន​បញ្ជាក់ថា​ផ្អែកលើ​របាយការណ៍​ដែលមាន​ចំណងជើង​ថា​៖ “​វិបត្តិ​នៃ​ការដាក់​អន្ទាក់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ Silence of the Snares: Southeast Asia’s Snaring Crisis” គេ​បាន​ប៉ាន់ប្រមាណ​ថា មាន​អន្ទាក់​ចំនួន​ប្រមាណ ១២,៣​លាន​កំពុង​គំរាមកំហែង​ដល់​ការរស់រាន​របស់​សត្វ​ព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។​

Sequence: Eld’s Deer / Brow-antlered Deer (Rucervus eldii) stag wallowing at a temporary waterhole (trapeang) in dry deciduous forest during the dry season, Mondulkiri Protected Forest, Cambodia. IUCN status = Endangered.


​ភាគច្រើន​នៃ​អន្ទាក់​ទាំងនេះ​ត្រូវបាន​ផលិត​និង​ច្នៃ​ឡើង​ដោយ​ប្រើ​ខ្សែ​ឬ​ខ្សែកាប​។​ការដាក់​អន្ទាក់​បង្កើន​ឱកាស​ដល់​មនុស្ស​ក្នុងការ​ប៉ះពាល់​ដោយផ្ទាល់​នឹង​សត្វព្រៃ​ដែល​វា​ជា​ទង្វើ​អាច​បង្ក​លទ្ធភាព​នៃ​ការចម្លង​មេរោគ​ពីស​ត្វ​ទៅ​មនុស្ស​។​ជាក់ស្តែង ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​សត្វ​ជ្រូកព្រៃ សំពោច និង​សត្វ​ពង្រូល​ស្ថិត​ក្នុងចំណោម​សត្វ​ច្រើន​ប្រភេទ​ទៀត​ដែលជា​គោលដៅ​នៃ​ការដាក់​អន្ទាក់​ហើយ​សុទ្ធសឹង​ជា​ប្រភេទ​សត្វ​ដែល​បង្ក​ហានិភ័យ​ខ្ពស់បំផុត​នៃ​ការចម្លង​មេរោគ​។

Sequence: a Banteng (Bos javanicus) bull leads a herd through dry deciduous forest to a waterhole in a trapeang, during the dry season in dry deciduous forest, Mondulkiri Protected Forest, Cambodia. IUCN=Endangered.

​លោក Stuart Chapman ប្រធាន​កម្មវិធី​សត្វ​ខ្លា​ប្រចាំ​តំបន់​នៃ​អង្គការ WWF មានប្រសាសន៍ថា “​អន្ទាក់​បានសម្លាប់​និង​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វព្រៃ​ដោយ​មិន​រើស​ប្រភេទ​ឡើយ​។​អន្ទាក់​នេះហើយ​ដែល​បាននិងកំពុង​បំផ្លាញ​ជីវិត​សត្វព្រៃ​សំខាន់ៗ​នៅក្នុង​តំបន់​ចាប់តាំងពី​ប្រភេទ​សត្វ​ធំៗ​ដូចជា សត្វ​ខ្លាធំ និង​សត្វ​ដំរី​អាស៊ី រហូតដល់​សត្វ​ពង្រូល និង​សត្វ​សំពោច ហើយ​បន្ថែម​លើ​នេះ វា​ឈានទៅ​ធ្វើឱ្យ​តំបន់​ព្រៃ​ទាំងមូល​លែងមាន​វត្តមាន​សត្វព្រៃ​ទៀតផង​”​។

​លោក​បន្តថា​៖“​សត្វព្រៃ​អាច​បន្ត​រស់រាន​បាន​លុះត្រាតែ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចាត់វិធានការ​បន្ទាន់​ចំពោះ​វិបត្តិ​អន្ទាក់​នេះ​”​។​តម្រូវការ​សាច់សត្វ​ព្រៃ​និង​ផលិតផល​សត្វព្រៃ​របស់​មនុស្ស​រស់នៅ​តំបន់​ទីក្រុង​សម្រាប់​ភាព​ស៊ី​វិ​ល័យ​ជា​កត្តា​ជម្រុញ​ឱ្យ​ការដាក់​អន្ទាក់​ដើម្បី​ចាប់​សត្វព្រៃ​កើនឡើង​ហើយ​បាន​បង្ក​ហានិភ័យ​ដល់​ថនិកសត្វ​រស់នៅ​លើ​គោក​ក្នុង​តំបន់​ប្រមាណ​ជាង ៧០០ ប្រភេទ​ក្នុងនោះ​រួមមាន​សត្វ​សំខាន់ៗ​ដែលជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​បំផុត​ក្នុង​តំបន់​ដូចជា​សត្វ​ដំរី​អាស៊ី សត្វ​ខ្លាធំ សត្វ​ទន្សោង និង​រមាំង​ជាដើម​។​

​របាយការណ៍​ដដែល​បានបង្ហាញ​ថា​មាន​អន្ទាក់​សរុប​ចំនួន​២៣៤.២៩១​ត្រូវបាន​ដោះ​និង​ប្រមូល​ចេញពី​ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន ៥ នៅក្នុង​ប្រទេស​កម្ពុជា គិត​ចាប់ពី​ឆ្នាំ​២០១០ មកទល់​ឆ្នាំ ២០១៩​។
​ចំណែក​លោក​សេង​ទៀក​នាយក​អង្គការ​WWF​កម្ពុជា​បាន​មានប្រសាសន៍ថា​“​អន្ទាក់​ជា​កត្តា​គំរាមកំហែង​ចម្បង​ចំពោះ​ការរស់រាន​របស់​សត្វ​ខ្លាធំ​នៅក្នុង​តំបន់​ហើយ​វា​ក៏​ជា​កត្តារួម​ចំណែក​ដ៏​ធំ​មួយ​ដល់​ការដែល​គេ​សន្ម​ត់​ថាស​ត្វ​ខ្លាធំ​នេះ​បាន​បាត់បង់​ទៅ​ហើយពី​ក្នុងព្រៃ​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​”​។​

​វិបត្ដិ​អន្ទាក់​នេះ​ក៏​ជា​កត្ដា​សំខាន់​មួយ​ដែលនាំឱ្យ​មានការ​ថយចុះ​នូវ​ចំនួន​ប្រភេទ​សត្វ​ស៊ីសាច់​ជា​អាហារ​មួយចំនួនទៀត​ដែរ​នៅក្នុង​តំបន់ការពារធម្មជាតិ ដែល​គាំទ្រ​ដោយ​អង្គការ WWF ដូចជា​សត្វ​ខ្លារខិន ខ្លា​ពពក និង​សត្វ​ឆ្កែព្រៃ ព្រមទាំង​ប្រភេទ​សត្វ​ជា​ចំណី​របស់​ពួកវា​ដូចជា ទន្សោង ឈ្លូស ជ្រូកព្រៃ ខ្ទីង រមាំង និង​សត្វ​ប្រើស​។​
​លោក​សេង​ទៀកមាន​ប្រសាសន៍ថា​“​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​អស់នៃ​ក្រសួងបរិស្ថាន​និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ហើយ​ខ្ញុំ​ក៏មាន​ក្តី​ត្រេកអរ​ចំពោះ​ការដាក់ចេញ​នូវ​សេចក្តីណែនាំ​លេខ​៥​របស់​អភិបាលខេត្ត​មណ្ឌលគិរី​ឆ្នាំ ២០១៩ ដែល​ហាមឃាត់​ការទិញ​ការលក់ ការដឹកជញ្ជូន ការប្រើប្រាស់​ផលិតផល​សត្វព្រៃ និង​ការបរិភោគ​សាច់សត្វ​ព្រៃ​ហើយ​បាន​ឈានទៅ​ផ្តល់​ផល​វិជ្ជមាន​ក្នុងការ​កាត់បន្ថយ​នូវ​ចរាចរ​សាច់​សត្វព្រៃ​នៅតាម​ទីផ្សារ​និង​ភោជនីយដ្ឋាន​ក្នុង​មូលដ្ឋាន​”​។​

​លោក សេង ទៀក បន្ថែមទៀតថា​“​អន្ទាក់​នៅតែ​ជា​ក្តីបារម្ភ​ចំបង​ចំពោះ​ការរស់រាន​របស់​សត្វ​ព្រៃ​។ ហើយ​ការដក​អន្ទាក់​ចេញពី​ព្រៃ​តែមួយ​មុខ​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។​ការពង្រឹង​បទបញ្ញត្តិ​ច្បាប់​បន្ថែមទៀត​ការបង្កើន​ប្រសិទ្ធភាព​ក្នុង​អនុវត្ត​នីតិវិធីតុលាកា​រ​និង​ការដាក់ទោសទណ្ឌ​ឱ្យ​ធ្ងន់ធ្ងរ​ដល់​ជនល្មើស​ច្បាប់​សុទ្ធសឹង​ជា​តម្រូវការ​ចាំបាច់​ណាស់​ដើម្បី​បញ្ចប់​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ដែលជា​គោលដៅ​នៃ​ការដាក់​អន្ទាក់​ជាពិសេស​ពពួក​ថនិកសត្វ​មាន​ក្រចកជើង​ចំ​ពាម​ពពួក​បក្សី​និង​ពពួក​ល្មូ​ន​ផ្សេងទៀត​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការចម្លង​មេរោគ​ដល់​មនុស្ស​។​

Sequence: a Banteng (Bos javanicus) bull leads a herd through dry deciduous forest to a waterhole in a trapeang, during the dry season in dry deciduous forest, Mondulkiri Protected Forest, Cambodia. IUCN=Endangered.

​វិបត្តិ​បង្កដោយ​កូ​វីដ​១៩​បានបង្ហាញ​ឱ្យឃើញថា​ត្រូវតែមាន​ការផ្លាស់ប្តូរ​ជា​លក្ខណៈ​ប្រព័ន្ធ​ដើម្បី​ដោះស្រាយ​កត្តា​ចលករ​ដែលនាំឱ្យ​មានកា​រ​រាលដាល​ជំងឺ​ជាស​កល​។​នៅក្នុង​សោកនាដកម្ម​នេះ​ក៏មាន​កាលានុវត្តភាព​មួយ​សម្រាប់​ផ្សះផ្សា​ទំនាក់ទំនង​របស់​មនុស្ស​ជាមួយ​ធម្មជាតិ​ឡើងវិញ​និង​ដើម្បី​បន្ធូរបន្ថយ​ហានិភ័យ​នៃ​ការ​រាលដាល​ជំងឺ​ផ្សេងទៀត​នាពេល​អនាគត​។​យ៉ាងណាក៏ដោយ​អនាគត​ប្រសើរ​មួយ​អាច​ចាប់ផ្តើម​ទៅរួច​ទាល់តែ​រដ្ឋាភិបាល​នានា​បណ្តា​ក្រុមហ៊ុន​និង​ប្រជាជន​រស់នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ ចាប់ផ្តើម​ធ្វើ​សេចក្តីសម្រេចចិត្ត​ត្រឹមត្រូវ​ពីថ្ងៃ​នេះ​ទៅ​។​

Sequence: Eld’s Deer / Brow-antlered Deer (Rucervus eldii) stag wallowing at a temporary waterhole (trapeang) in dry deciduous forest during the dry season, Mondulkiri Protected Forest, Cambodia. IUCN status = Endangered.

​អង្គការ​WWF​កំពុង​អំពាវនាវ​ជាស​កល​ឱ្យមាន​ការទទួលស្គាល់​និង​អនុវត្ត​គោលការណ៍​សុខភាព​តែមួយ​‘OneHealth’​ដោយ​ផ្សារភ្ជាប់​សុខភាព​របស់​មនុ​ស្សស​ត្វ​និង​បរិស្ថាន​ដែល​យើង​ពឹង​អាស្រ័យ​រួមគ្នា​ហើយ​ទទូច​សុំឱ្យ​គោលការណ៍​នេះ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ការធ្វើ​សេចក្តីសម្រេច​ស្តីពី​សត្វព្រៃ និង​ការប្រើប្រាស់​ដីធ្លី​។​គោលការណ៍​នេះ​ក៏​គួរ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីសម្រេច​នានា​ផ្នែក​ធុរកិច្ច​និង​ហិរញ្ញវត្ថុ​ជាពិសេស​សេចក្តីសម្រេច​ពា​ក់​ព័ន្ធ​នឹង​សុខភាព​ពិភពលោក​”៕S/

​ ​ ​ ​រូបៈ អន្ទាក់​និង​សត្វព្រៃ​(​រូបថត​អង្គការ​WWF-​កម្ពុជា​)