អគ្គមេបញ្ជាការ​កងទ័ព​អំពាវនាវ​កុំឱ្យ​មន្ត្រី​ប្រព្រឹត្ត​នូវ​អំពើ​ខុសឆ្គង​ទាក់ទិន​រឿង​ដីធ្លី​

113
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​៖​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​អំពាវនាវ​ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព​ត្រូវ​អប់រំ​ដល់​យោធិន​ក្រោម​ឱវាទ​កុំឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​ខុសឆ្គង​ទាំងឡាយ​ដែល​ទាក់ទិន​នឹង​បញ្ហាដីធ្លី​ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កងយោធពល​ខេមរភូមិន្ទ​។​
​ការអំពាវនាវ​របស់​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​មួយចំនួន​ដើម្បី​ដាក់ចេញ​វិធានការ​ឲ្យ​មេបញ្ជាការ​គ្រប់​កងឯកភាព​យកទៅ​អនុវត្ត​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​។​

ជាមួយនេះ​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ក៏បាន​ណែ​នាំឱ្យ​មេបញ្ជាការ​គ្រប់​កងឯកភាព​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ​សម្បត្តិ​របស់​រដ្ឋ​។​ដូចជា​បញ្ហាដីធ្លី​ត្រូវ​សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ទាំង​កម្មសិទ្ធិសាធារណៈរ​បស់រ​ដ្ឋ​និង​កម្មសិទ្ធិឯកជន​រប​ស់រ​ដ្ឋ​។​

នៅក្នុង​ឱកាស​នោះ​នាយ​ឧត្ដមសេនីយ៍​វង្ស​ពិ​សេន​បាន​រំលឹក​ពី​តម្លៃ​សន្តិភាព​ដែល​បាន​ដោយ​លំបាក ហើយ​ដែល​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន មាន ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ។​ដែល​សម្តេច​ដឹកនាំ​កម្លាំង​ចេញទៅ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​,​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​១៩៧៨​នៃ​ថ្ងៃ​បង្កើត​អង្គភាព​លេខ​១២៥,​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​១៩៧៨​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​,​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​១៩៧៩​ជា​ថ្ងៃ​រំដោះជាតិ​ពិ​របប​ប្រល័យពូជសាសន៍​។​ជា​បន្តបន្ទាប់​ការទប់ស្កាត់​ការវិលត្រឡប់​របប​ប្រល័យពូជសាសន៍​, និង​ការបញ្ចប់​សង្គ្រាម​នៅ​ចុងឆ្នាំ​១៩៩៨​។

​ដោយ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​នេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ប្រាប់​ឱ្យ​កងកម្លាំង​ទាំងអស់ ត្រូវ​ចាំ​ជាប់​ក្នុង​ចិត្ត​នូវ​ពាក្យ​បី​ឃ្លា​សំខាន់ ទី​១- អរគុណ​សន្តិភាព​, ទី​២- អរគុណ​នយោបាយ​ឈ្នះ​ឈ្នះ​, និង​ទី​៣​ដឹងគុណ​ស្ថាបនិក​មគ្គុទ្ទេសក៍​និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​បាន​នាំមក​នូវ​សន្តិភាព ឯកភាព​ជាតិ​ពេញលេញ​។
​ពាក់ព័ន្ធ​បញ្ហា​កូ​វីដ​១៩​អគ្គមេបញ្ជាការ​បាន​គូសបញ្ជាក់ថា​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​ជំងឺ​ដ៍​កាច​សាហាវ​នេះ​ដែល​នៅតែ​ឆ្លង​រាល​ច្រើនឡើងៗ​ដែលជា​កត្តា​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ផង​ហើយក៏​ជា​កត្តា​អវិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ផងដែរ​។​

​សម្រាប់​កម្ពុជា​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​យកចិត្តទុកដាក់​ខ្ពស់ គ្រប់គ្រង​ជំងឺ​កូ​វីដ​បានជា​មួយ​ការដាក់ចេញ​នូវ​វិធានការ​និង​ចំណាត់ការ​នានា​ប្រកបដោយ​ភាពប្រាកដនិយម​ច្បាស់លាស់​និង​ម៉ត់ចត់​ជាទីបំផុត​។​នាយ​ឧត្ដមសេនីយ៍​វង្ស​ពិ​សេន​បាន​បន្តថា​តែ​ទោះជា​លទ្ធផល​យ៉ាង​ដូច្នេះ​ក្តី​ក៏​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​។​ក្នុងនោះ​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ថែមទៀត​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​រលក​ទី​២​កើតឡើង​នៅក្នុង​សហគមន៍​អំពី​ជំងឺ​កូ​វីដ​១៩​។

​នាយ​ឧត្ដមសេនីយ៍​វង្ស​ពិ​សេន​បាន​ជម្រុញ​ឱ្យ​គ្រប់​អង្គភាព​ត្រូវ​សកម្ម​ចូលរួម​ការងារ​បង្កប​ង្កើ​ន​ផល​នៅនឹងកន្លែង​តាមរយៈ​ការដាំដុះ​បន្លែបង្កា​ចិញ្ចឹមសត្វ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ការធ្វើ​សិប្បកម្ម​ផលិតកម្ម​និង​កសិកម្ម​ការធ្វើ​ពលកម្ម​ដោយ​កម្លាំង​មនុស្ស​ដើម្បី​ស្រូបយក​ចំណូល​សេដ្ឋកិច្ច​សម្រាប់​គ្រួសារ​៕S/

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​