ស្ទឹងត្រែងៈបង្រ្កាបគ្រឿងញៀនជិត៦គីឡូ,ឃាត់ខ្លួនជនជាតិឡាវ២នាក់

240
ចែករម្លែក

ដោយ៖សុខុម/ស្ទឹងត្រែង៖ជនជាតិឡាវ២នាក់ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធនាយករងមន្ទីរប្រឆាំងគ្រឿងញៀននិង ឧត្តមសេនីយ៍ទោ  ដុស វណ្ណាសុវឌ្ឃនះនាយការិយាល័យក៩សហការជាមួយកម្លាំង BLO ប្រចាំព្រំដែនចាប់ឃាត់ខ្លួន។

ស្ទឹងត្រែងៈបង្រ្កាបគ្រឿងញៀនជិត៦គីឡូ,ឃាត់ខ្លួនជនជាតិឡាវ២នាក់

   ប្រតិបត្តិការនេះធ្វើឡើងនៅភូមិសាស្រ្ត ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងល្ងាចថ្ងៃទី ១១ខែកក្កដាឆ្នាំ២០២០។

    សមត្ថកិច្ចចុះបង្ក្រាបបានបញ្ជាក់ថាជនសង្ស័យជនជាតិឡាវដែលសមត្ថកិច្ចចាប់ខ្លួនមានទី១ឈ្មោះស៊ូ បាន់ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត ភូមិណាសែងខាំស្រុកសៃខេត្តឧត្តមសៃ។ទី២ឈ្មោះចាន់ឌីភេទប្រុសអាយុ ៣១ឆ្នាំរស់នៅភូមិភៀងញ៉ស្រុកសៃខេត្តឧត្តមសៃ។

    នៅក្នុងប្រតិបត្តិការចុះបង្ក្រាបករណីជូញដូរគ្រឿងញៀនឆ្លងដែនសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ៦កញ្ចប់ស្មើនឹង៥៩៨៦,២៩ក្រាមដែលភស្តុតាងដាក់នៅក្នុងវ៉ាលីមួយ។បន្ទាប់ពីឃាត់ខ្លួនជនជាតិឡាវទាំងពីរនាក់រួមជាមួយគ្រឿងញៀនមួយវ៉ាលីកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យពីព្រំដែនកម្ពុជាឡាវមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់។ដោយមានការចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

 នេះគឺជាករណីថ្មីមួយទៀតបន្ទាប់ពីបង្ក្រាបបានសារធាតុមេតំតាមហ្វេតាមីនក្រាមពណ៌សចំនួន៧គីឡូក្រាមកាលកន្លងទៅថ្មីៗនេះ៕សរន

ស្ទឹងត្រែងៈបង្រ្កាបគ្រឿងញៀនជិត៦គីឡូ,ឃាត់ខ្លួនជនជាតិឡាវ២នាក់
ស្ទឹងត្រែងៈបង្រ្កាបគ្រឿងញៀនជិត៦គីឡូ,ឃាត់ខ្លួនជនជាតិឡាវ២នាក់
ស្ទឹងត្រែងៈបង្រ្កាបគ្រឿងញៀនជិត៦គីឡូ,ឃាត់ខ្លួនជនជាតិឡាវ២នាក់