​បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៤​នាក់​ទៅ​សាលាដំបូង​

151
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​យប់​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​
​ជនសង្ស័យ​ប្រុស​ទាំង​បួន​នាក់​នេះ​ត្រូវ​កម្លាំង​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​១០​ខែកក្កដា​ឆ្មាំ​២០២០​នៅ​ចំណុច​ក្រុមទី​៣​ភូមិ គារ​២​ឃុំ​គារ ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង ។​

​លោក​ស​គឹម​ឡុង​អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំង​បួន​នាក់​រួមមាន​: ១​ឈ្មោះ​អ៊ុន ភក្តី​អាយុ​២៤​ឆ្នាំ រស់នៅ ភូមិ​មោង​ឃុំ​មោង​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​(​អ្នកលក់​)​។ ២-​ឈ្មោះ​ធា រដ្ឋា អាយុ​១៧​ឆ្នាំ​(​អ្នកទិញ​)៣-​ឈ្មោះ​ប្រុស ហន​អាយុ​២៦​ឆ្នាំ (​អ្នកទិញ​)​។​៤-​ឈ្មោះ​សេត រុំ​ម៉ាលី​អាយុ​២២​ឆ្នាំ​។​

វត្ថុតាង​ចាប់យក​បាន​៖១​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ចស​ថ្លា​ចំនួន​៧​កូន​ថង់​និង​ច្រក​ក្នុង​ទុយោ​ជ័រ​ចំនួន​១​ទម្ងន់​៧,៣៦​ក្រាម​ទាំង​សំបក​(​សង្ស័យ​មាន​សារធាតុ​ញៀន​)២​កូន​កាបូប​ដាក់​លុយ​២៣​ទូរ​សព្ទ័​៤​គ្រឿង​៤​កញ្ចប់​បារី​៣​។​៥​ដែកកេះ​១​និង​៧​ម៉ូតូ​២​គ្រឿង​(​ម៉ា​កវិន​នឿ​ពណ៍​ខ្មៅ​គ្មាន​ផ្លាកលេខ​១​គ្រឿង​និង​ម៉ូតូ​កែច្នៃ​ចាស់​១​គ្រឿង​)​។​
លោក​អធិការ​បាន​បញ្ជាក់ថា​ក្រោយពេល​ជន​ជនសង្ស័យ​សារភាព​រួចមក​លោក​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​បញ្ជូន​អ្នក​ទាំង​បួន​នាក់​នេះ​និង​វត្ថុតាង​មួយចំនួន​មក​ការិយាល័យ​ជំនាញ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕S/