​បញ្ជូន​ជន​ម្នាក់​ទៅ​តុលាការ​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន

185
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០​ផ្នែក​អនុវត្ត​ដីកា​នៃ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​តុលាការ​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍​ទោស​គឹម​ឡុង​អធិការនគរបាល​ស្រុក​មោងឫស្សី​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​អេង​ឈាវ​ណ្ណ​ហៅ​ក្រពើ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​កន្សៃ​បន្ទាយ​ឃុំ​មោង​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​

លោក​កង​សុផាន់​ណា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ទទួលបន្ទុក​ផ្នែក​អនុវត្ត​ដីកា​បានឱ្យដឹងថា​ការចាប់​ខ្លូន​ជន​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៤៨៦ ត​.​ព្រ ចុះ​ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២០ របស់លោក​អ៊ី​សុវណ្ណ​ចៅក្រម​ស៊ើបសួរ​សាល​លា​ដំបូង​ខេត្តបាត់ដំបង​ដោយ​ចោទ​
​ពីបទ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​។​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​នៅ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នី​តី​តិ​វិធី​៕S/