ករណី​ឆ្លងកូវី​ដ​១៩​នៅ​ឥណ្ឌា​ឡើង​ហួស​៨​សែន​នាក់ បន្ទាប់ពី​ជួប​ការឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​

139
ចែករម្លែក

​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​ឥណ្ឌា​បាន​ឡើង​ហួស​៨០០.០០០​នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​១១​កក្កដា ជាមួយ​នឹង​កំណើន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​មិន​ដែន​មាន គឺ​២៧.១១៤​នាក់​នៅ​២៤​ម៉ោង​កន្លងមក ដោយ​បង្ខំ​អោយ​​រដ្ឋ​ជាច្រើន​បិទ​ខ្ទប់​នៅ​តំបន់​ដែល​វីរុស​វាយប្រហារ​ខ្លាំង​បំផុត​។​

​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ថ្មី​នេះ​នាំអោយ​ឥណ្ឌា​មាន​អ្នក​កើន​កូវី​ដ​១៩​សរុប ៨២០.៩១៦​នាក់​។​ក្រសួង​សុខាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​រាយការណ៍​ការស្លាប់​ដោយ​ជំងឺឆ្លង​នេះ​ចំនួន​៥១៩​នាក់ ដែលនាំអោយ​​ការស្លាប់​សរុប​ឡើងដល់​២២.១២៣​នាក់​។​

​កំណើន​ឆ្លង​ខ្លាំង​នៅ​ឥណ្ឌា ត្រូវ​បាន​បញ្ជាក់​ដោយ​ការ​ស្ទុះ​ឡើង​ចំនួន​ឆ្លង​ពី​៦០០.០០០​នាក់​មក​ជាង​៨០០.០០០​នាក់​តែ​ក្នុង​រយៈពេល​៩​ថ្ងៃ តែ​ក្រសួង​សុខាភិបាល​បានអោយដឹងថា កំរិត​អ្នកជំងឺ​ជា​ពី​កូវី​ដ​១៩​ក៏​កាន់តែ​ខ្ពស់​គឺ​ជាង​៦២​ភាគរយ​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ខែកក្កដា ឥណ្ឌា​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ២៦.៥០៦​នាក់ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​បិទ​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​និង​បិទ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ផលិត​រថយន្ត រោងចក្រ​ផលិត​ថ្នាំពេទ្យ​និង​ស្រា​។​

​ក្រុង​ញូវដេលី​រួម​ជាមួយ​រដ្ឋ​ម៉ា​ហា​រាស្ត្រា​និងរ​ដ្ឋ​តា​មីល ណា​ឌូ មាន​ករណី​ឆ្លង​វីរុស​ប្រហែល​៦០​ភាគរយ​នៃ​ចំនួន​ករណី​ឆ្លង​សរុប​របស់​ឥណ្ឌា​។​

​រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី លោក ណារិន ដ្រា​ម៉ូឌី បាន​ជំរុញ​ឱ្យមាន​សកម្មភាព​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះ​ដោយកូវី​ដ​១៩ ងើប​ឡើងវិញ​និង​បាន​ឱ្យ​ប្រជាជន​រាប់លាន​នាក់​ចូលធ្វើការ​វិញ​កាលពីដើម​ខែ​មិថុនា​បាន​បន្ធូរបន្ថយ​ការបិទ​ប្រទេស​ជា​លើកដំបូង ដែល​បាន​ដាក់​កាលពី​ខែ​មីនា​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន ១,៣ ពាន់​លាន​នាក់​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

គ្រូពេទ្យនៅមណ្ឌលចត្តាឡីស័កនៅក្រុងមុំបៃ។គ្រាន់តែ៣សប្តាហ៍ ការឆ្លងកូវីដ១៩នៅឥណ្ឌាស្ទុះឡើងពីចំណាត់ទី៦មកទី៣លើលោក