ទឹកជំនន់​និង​បំណាក់​ដី​នៅនេ​ប៉ាល់សម្លាប់​មនុស្ស ២៣ នាក់​និង​រាប់សិប​នាក់​បាត់​ខ្លួន​

170
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១១​ខែកក្កដា​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ជា​ទឹកជំនន់​និង​រលំ​បាក់​ដី បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៣ នាក់​និង​មនុស្ស​រាប់ពាន់​នាក់​បាន​ផ្លាស់​ទី​លំ​​នៅ​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​នេ​ប៉ាល់​។​

​ក្រុម​អ្នក​សង្គ្រោះបាន​និយាយថា មនុស្ស​៩​នាក់​បាន​ស្លាប់​និង​ជាង​៣០​នាក់​បាន​បាត់​ខ្លួន​នៅ​ស្រុក​មួយ ចម្ងាយ​២០០​គីឡូម៉ែត្រ​ពី​ទីក្រុង​កាត្មាន់​ឌូ​ហើយ​ផ្ទះ​ជា​ច្រើន​នៅ​តំបន់​នោះ ត្រូវបាន​បំផ្លាញ​​ដោយ ទឹកជំនន់​និង​បំណាក់​ដី កាល​ពី​ថ្ងែ​សុក្រ​។

​ក្រុម​អ្នក​សង្គ្រោះបាន​ជួយសង្គ្រោះ​មនុស្ស​៥០​នាក់​ទៅ​កាន់​ទី​សុវត្ថិភាព​ដោយ​ប្រើ​ប្រើ​ឧទ្ធម្ភាគចក្រ​។​

​ក្រុមមន្ត្រី​បាន​និយាយថា មនុសុ្ស​៧​នាក់​បាន​ស្លាប់​នៅ​ស្រុក​កាស្គី និង ៧​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ស្រុក​ចា​ចាកុ​ត ដោយសារ​ទឹកជំនន់​និង​បំណាក់​ដី​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​៕ប្រែសម្រួល៖សុខា/sn

បំណាក់​ដី​និង​ទឹកជំនន់​ភ្លាមៗ​កើត​ឡើង​ជា​ធម្មតា​នៅនេ​ប៉ាល់​ដែល​មាន​ភ្នំ​ច្រើន​ក្នុង​កំឡុង​រដូវវស្សា​ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា​រៀងរាល់ឆ្នាំ​