រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៥នាក់មកពីអារ៉ាប់ប៊ីសាអូឌី

222
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញ: ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន១៥នាក់ លើបុរសជនជាតិខ្មែរ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។ បុរសជនជាតិខ្មែរទាំង១៥នាក់ ជាអ្នកធ្វើដំណើរមកពីប្រទេស អារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរមកពីប្រទេសម៉ាឡេស៊ីមកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

បើតាមលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ដោយមានកិច្ចសហការល្អ និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប និងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និស្សិតកម្ពុជាចំនួន ៨០ នាក់ក្នុងចំណោមនិស្សិតសរុបចំនួន១៧៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពាណិជ្ជកម្មពិសេស លេខ MH762 ដែលនឹងចាកចេញពីទីក្រុងគូឡាឡាំពួនៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងទៅដល់ទីក្រុងភ្នំពេញនៅវេលាម៉ោង ១៧:២៥ នាទី ថ្ងៃដដែល៕សរន