វី​តា​ល់ ចែក​កូន​មួក​ត្នោត​តូច និង​ដប​វី​តា​ល់​សិរី​សួស្តី អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ

2047
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: វី​តា​ល់​បាន​បង្កើត​មួក​ត្នោត​តូច​មួយ​បំពាក់​នៅលើ​ក្បាល​ដប​ក្នុង គោលបំណង​ចូលរួម​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​គាំទ្រ​ផលិតផល និង​ស្នាដៃ​ខ្មែរ​។​

​កម្មវិធី​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ នេះ​បាន​ត្រូវធ្វើឡើង​នៅតាម​ដង​វិថី​នៃ​ផ្លូវ​ប្រសព្វ​ភ្លើងស្តុប​ធំៗ​ក្នុង​រាជធានី​ដើម្បី​ចែកជូន​ទឹក​វី​តា​ល់​សិរី​សួស្តី ពាក់មួក​ត្នោត​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ដោយមាន​ការចូលរួម​ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត និង​បុគ្គលិក​វី​តា​ល់​ប្រមាណ​ជាជាង​២០​នាក់​ផងដែរ​។

​លោក ជុន​ហៀ​ង ថាវ​សិទ្ធ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន អិន​វី​ស៊ី​ខ​ប​ភើ​រេ​សិន វី​តា​ល់​ដែលជា​អ្នកបង្កើត​និង​ដឹកនាំ​កម្មវិធី​នេះ​បាន​មានប្រសាសន៍ថា​៖ ដោយ​យើង​មើលឃើញថា​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ជិត​ចូល​មកដល់ ដូចនេះហើយ​ការជូន​មួក​ត្នោត​តូច​នេះ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​វា​ដូចជា​ការបញ្ជាក់​ពី​ក្តី​ស្រលាញ់​វប្បធម៌​ខ្មែរ និង​ក៏ដូចជា​អំណោយ​សម្រាប់​អបអរ​ឆ្នាំ​ថ្មី​ចំពោះ​គាត់​ផងដែរ​។ ដូច្នេះហើយ វី​តា​ល់​សូម​ជូនពរ​ដល់​ប្រជា​ជាន​ខ្មែរ​ទាំងអស់​នូវ​សេចក្តីសុខ​និង​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​ឪ​កាស​ឆ្នាំ​ថ្មី​នេះ លើសពីនេះ​សូម​ឲ្យ​មាន​សុវត្ថិភាព​ពេលធ្វើ​ដំណើរ​កំសាន្ត​។

​កម្មវិធី​«​វី​តា​ល់​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​» ឆ្នាំ​២០១៨​នេះ​មាន​គម្រោង ប្រារព្ធ​ឡើង មិន​ត្រឹមតែ​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ក៏មាន​នៅតាម​បណ្តា​ខេត្ត​ធំៗ​ផងដែរ ដូចជា សៀមរាប និង​បាត់ដំបង​។ លើសពីនេះ​ដោយ​សហការ​ជាមួយ​ទូរ​ភេសជ្ជៈ​វេទមន្ត សម្រាប់​អ្នក​ភ្នំពេញ​ដែល​មិន​បានមក​ទទួលយក​មួ​ក​ត្នោត​តូច​ពី​វី​តា​ល់​តាម​ទីតាំង​ដែល​បានកំណត់ ក៏​អាច​ទៅរក​ជាវ​បាន​នៅតាម​ទូរ​ភេសជ្ជៈ​វេទមន្ត​នៅក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ផងដែរ ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី​៨ ខែមេសា​ក្នុងតម្លៃ ៣០០០​រៀល​តែ​ប៉ុន​នោះ​។

​លោកស្រី កូវ ចាន់​និ​ច មន្ត្រី​ទទួលបន្ទុក​ទំនាក់ទំនង​សាធារណៈ បានឱ្យដឹងថា​កម្មវិធី​នេះ​បានទទួល​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ជាពិសេស​សាធារណៈជន​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ពួកគាត់​ស្រឡាញ់​ការច្នៃ​ម៉ូត​របស់​ដប​វី​តា​ល់​ដែល​តែងតែ​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​។ លោកពូ​ម្នាក់ ដែល​បានទទួល​ដប​វី​តា​ល់​ជូនពរ​អ្នកការពារ បាន​យាយ​ថា ដប​នេះ​ស្អាត​ណាស់ លោក​មិន​ដាច់ចិត្ត​ញ៉ាំ​ទេ ព្រោះ វា​មានន័យ​ណាស់​សម្រាប់​លោក​និង​ប្រជាជន ដទៃទៀត ដូច្នេះ​លោក​នឹង​ថែ​រក្សាទុក​ឲ្យ​បានល្អ​ដើម្បី​ជា​អនុស្សាវរីយ៍​។

​ទស្សនៈវិស័យ​របស់ វី​តា​ល់ មិន​ត្រឹមតែ​ចង់​ធ្វើ​សកម្មភាព​សប្បុរសធម៌​កាន់តែច្រើន​នោះទេ ក្រុមហ៊ុន​ក៏មាន​បំណង​លើកទឹកចិត្ត និង​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរសធម៌ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​មាន​ភាព​កាន់តែ​ពុះកញ្ជ្រោល​ផងដែរ​។ ផ្អែកលើ​កញ្ចប់​ថវិកា ២៥៛ វី​តា​ល់ ប្តេជ្ញា​ថា នឹង​បន្ត​ចូលរួម​បន្ថែមទៀត​រាល់​សកម្មភាព​ល្អៗ ក្នុងសង្គម​ដើម្បី​ជា​សក្ខីភាព​នៃ ការចូលរួម​របស់​អតិថិជន​វី​តា​ល់​។ ដូច្នេះហើយ​គ្រាន់តែ​ជាវ​ទឹក​វី​តា​ល់ អ្នក​គឺ​បាន​ចូលរួម​ធ្វើបុណ្យ​កុសល និង​ចូលរួមចំណែក​នៃ​ការជួយ និង​អភិវឌ្ឍ​សង្គម​បានជា​ច្រើន «​វី​តា​ល់​មោទនភាព​ផលិតផល​ជាតិ​»៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម