តារា​បូលីវូដ​ឥណ្ឌា​លោក អា​មី​តាម បាច​ចាន និង​កូនប្រុស ឆ្លងកូវី​ដ​១៩

311
ចែករម្លែក

​លោក​អា​មី​តាប បាច​ចាន ដែល​ជា​តារាភាពយន្ត​ឥណ្ឌា​ល្បី​បំផុត​ម្នាក់ ត្រូវបាន​ធ្វើតេស្តិ៍​វេជ្ជមាន​កូវី​ដ​១៩ ដូច​កូនប្រុស​ដែល​ជា​តារាភាពយន្ត​ឥណ្ឌា​ផងដែរ​។​

​អ្នក​ទាំង​២​បាន​ចូល​ដេកពេទ្យ​ឯកជន​តែ​មួយ​។​

​អា​មី​តា​ប បាច​ចាន អាយុ​៧៧​ឆ្នាំ បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា « ខ្ញុំ​បាន​ពិនិត្យ​ឃើញ​មានកូ​វីដ​…​ហើយ​បាន​រួសរាន់​ទៅកាន់​មន្ទីរពេទ្យ​។​សមាជិក​គ្រួសារ​និង​បុគ្គលិក​កំពុង​ធ្វើតេស្តិ៍​រក​វីរុស​​ផងដែរ​»​។​

​នៅ​ប៉ុន្មាន​នាទី​ក្រោយមក កូនប្រុស​អាយុ​៤៤​ឆ្នាំ​របស់​លោក គឺ​លោក អាប់​ហ៊ី​សេក បាច​ចាន់ ក៏​បាន​សរសេរ​បង្ហោះ​ថា លោក​ឆ្លងកូវី​ដ​ផងដែរ​។​លោក​បាន​និយាយថា​«​ពួកយើង​ទាំង​ពីរ​នាក់​បាន​កើតកូ​វីដ​១៩ ស្រាល​ទេ​និង​បាន​ចូល​ដេកពេទ្យ​។​យើង​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ប្រាប់​សមាជិកគ្រួសារ ព្រមទាំង​បុគ្គលិក​អោយ​ទៅ​ពិនិត្យ​សុខភាព​។​ខ្ញុំ​សុំ​នៅ​ស្ងៀមស្ងាត់ និង​កុំ​ភ័យ​»​។​

​តារា​បូ​លី​វីដ​ទាំងពីរ បាន​ចូល​ដេកពេទ្យ​Nanavati Hospital​នៅ​ក្រុម​មុំ​បៃ កន្លែង​ដែល​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​ខ្លាំង​បំផុត​មួយ​នៅ​ឥណ្ឌា​។​

​ទោះជា​កន្លង​មក​ឥណ្ឌា​បាន​ដាក់​ចេញ​ការ​រឹតត្បិត​ការធ្វើដំណើរ​ដ៏​តឹងរឹង ក៏​វីរុស​កូរ៉ូណា ឥឡូវ​ចម្លង​មនុស្ស​ជាង​៨២០.០០០​នាក់ និង​សម្លាប់​មនុស្ស​ជាង​២២.០០០​នៅក្នុង​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​។​​នៅ​២៤​ម៉ោង​កន្លងមក ឥណ្ឌា​មាន​អ្នក​ឆ្លង​២៧.១១៤​នាក់ ។​ក្រុង​ពាណិជ្ជកម្ម​មុំ​បៃ មាន​អ្នក​ឆ្លង​ខ្ពស់​ជាងគេ​គឺ​៨៤.៥០០​នាក់ ក្នុងនោះ​៤.៨៩៩​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​នេះ​៕​ប្រែ​សម្រួល​៖​វាសនា​

​តារា​បូលីវូដ​ជើងចាស់ អា​មី​តា​ប បាច​ចាន បាន​ចូលរួម​ដឹកនាំ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ក្នុង​សេវាសាធារណ​និង​ការផ្សាយ​ឃោសនា​

អា​មី​តា​ប បាច​ចាន និង​កូនប្រុស អាប់​ហ៊ី​សេក បាច​ចាន់​