សម្តេចតេជោរំលឹកឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩

213
ចែករម្លែក
សម្តេចតេជោរំលឹកឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពកុំឲ្យឆ្លងជំងឺកូវីដ-១៩

 ដោយៈតារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នៅព្រឹកថ្ងៃទី ១២ ខែកក្កដានេះបានបន្តសូមឲ្យជនរួមជាតិ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ឲ្យសោះ។ ខណៈថ្ងៃនេះកម្ពុជា រកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន១៥នាក់ថ្មីៗ​ ជាអ្នកមកពីប្រទេសអារ៉ាប៊ីសាអូឌីត  ។ 

 សម្តេចបានសរសេរនៅក្នុងផេកហ្វេកប៊ុកផ្លូវការថា នៅពេលនេះ សូម បងប្អូនបន្តយក​ចិត្តទុកដាក់​ថែរក្សាសុខភាពឲ្យបានល្អកុំ ឲ្យឆ្លងជំងឺកូវីដ-១៩ ឲ្យសោះ។  

 ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ១៥នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុង ដាក់ឲ្យព្យាបាល​ជាបន្ទាន់។ មកទល់ពេលនេះ​ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាច​សាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ 

 សម្តេចបន្តថា សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសឲ្យសោះ ហើយសូម​ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល ហើយពាក់ម៉ាស​ការ ពារឲ្យបានត្រឹមត្រូវ។  

 ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការ អនុញ្ញាត្តឲ្យបើកដំណើរការ ជាពិសេសមន្ទី រពេទ្យ ឯកជន និងមន្ទីរពេទ្យ រដ្ឋត្រូវតែមានទឹកអាល់កុល ជែល​សម្លាប់មេរោគ និងម៉ាសសម្រាប់អតិថិជន រួមទាំងអ្នកជំងឺនឹងបងប្អូនមក សួរសុខទុក្ខ ពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ។ សូមបងប្អូន ប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕សរន/Ha