ស្ត្រីម្នាក់ត្រូវឃាតក​រសម្លាប់​ដោយយកដងពូថៅញ៉ុកមាត់

349
ចែករម្លែក

ដោយៈ សាវរក្ស/ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ត្រូវបានឃាតក​រសម្លាប់ដោយយកដងពូថៅ​ញ៉ុកមាត់។សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍​ ភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ១​ ខណខណ្ឌមានជ័យ ។ 

សពស្ត្រីរងគ្រោះខាងលេីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ។សពមានវ័យ​ប្រហែល៣០ឆ្នាំ​ ស្នាក់អាស្រ័យជាមួយប្ដី​ក្នុងខ្ទមត្រង់ចំណុចកេីតហេតុ​ និងមានមុខរបរ​ រេីសអេតចាយ​ជាមួយគ្នា​ ។ 

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ដំបូងឡេីយមានប្រជាពលរដ្ឋ​រាយការណ៍ថា​ មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម​ តែមិនដឹងជាករណីអ្វីនោះទេ​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមេីល​ឃេីញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ​ និងមានស្នាមឈាមតិចតួច។

ក្នុងហេតុការណ៍ខាងលេីនេះ​ មិនឃេីញបុរសជាប្ដីនៅកន្លែងកេីតហេតុនោះទេ​ ហេីយជនរងគ្រោះក៏គ្មានសាច់ញាតិ។ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ​៕srn/Ha

ស្ត្រីម្នាក់ត្រូវឃាតក​រយសម្លាប់ដោយយកដងពូថៅញ៉ុកមាត់
ស្ត្រីម្នាក់ត្រូវឃាតក​រសម្លាប់ដោយយកដងពូថៅញ៉ុកមាត់