​​ព្រឹក​នេះ​ខេត្ត​រតនគិរី​​បង្ហាញ​ពី​វឌ្ឍនភាព​នៅខេត្តរបស់​ខ្លួន​

157
ចែករម្លែក

ដោយ៖តារារិទ្ធ(ភ្នំពេញ)​៖​ព្រឹក​នេះ​​រដ្ឋបាល​ខេត្តរតនគិរី​ចូលខ្លួន​មក​បង្ហាញ​ពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ដ​របស់ខ្លួន​នៅក្នុង​សន្និសីទ​ប្រចាំ​សប្តាហ៍​របស់​អង្គភាព​អ្នកនាំពាក្យ រាជរដ្ឋាភិបាល​ដែល​និង​ប្រព្រឹត្តធ្វើ​នៅវេលា​ម៉ោង៩:៣០​​ព្រឹក​ថ្ងៃទី​ ១៣​ ខែកក្កដា​ឆ្នាំ​២០២០​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ។ នេះ​បើ​យោងតាម​ការជូនដំណឹង​របស់អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​សន្និសីទ​សារព័ត៌មាន​នេះ​មានការ​សម្របសម្រួល​ពីលោក ផៃ ស៊ី​ផាន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​និង​មានការអញ្ជើញចូលរួម​ជា​វាគ្មិន​ពី​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​។​

​ខេត្តរតនគិរី​ស្ថិតនៅ​ភាគ​ឦ​សាន្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​៥៨៨គ​.​ម មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្ត​ក​ន្ទូ​ម​និង​ខេត្ត​យ៉ា​ឡាយ​ប្រទេស​វៀតណាម​,ខាងលិច​ជាប់​នឹង​ខេត្តស្ទឹងត្រែង ខាងជើង​ជាប់​នឹង​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ និង​ត្បូង​ជាប់​នឹង​ខេត្តមណ្ឌលគិរី ។ខេត្តរតនគិរី​បាន​បង្កើតឡើងនៅ​ឆ្នាំ​១៩៥៩ដោយ កាត់ចេញពីខេត្តស្ទឹងត្រែង។បច្ចុប្បន្ន​រដ្ឋបាលខេត្ត​រតនគិរី​ត្រូវបាន​បែងចែក​រចនាសម្ព័ន្ ធរ​ដ្ឋ​បាល​ដែនដី​មាន០១​ក្រុង០៨​ស្រុក ០៤ សង្កាត់៤៦​ឃុំ និង ២៤៣ ភូមិ មាន​ប្រជាជន​សរុប​ចំនួន​២០១.៥៤៧​នាក់ស្រី​ចំនួន៩៩.២៣៨នាក់គ្រួសារ​សរុប​ចំនួន ៤៦.០៨៣ គ្រួសារ ពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន១០១.៣៩០​នាក់​មាន ដង់ស៊ីតេ​ប្រជាជន​ ១៨ នា ក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ (​ស្ថិតិ​ឆ្នាំ២០១៨)​អត្រាកំណើន​ប្រជាជន​ប្រចាំ​ឆ្នាំមាន ៣,០៦%​ ។​នៅក្នុង​ខេត្តរតនគិរី​ជា​ខេត្ត​មួយ​ចម្រុះ​ដោយ ជនជាតិដើម​ភាគតិច​មាន​ប្រមាណ​ជាង ៦០%​នៃ​ប្រជាពលរដ្ឋ​សរុប​ខេត្ដ​មាន​ជនជាតិដើម​ភាគតិច​ចំនួន​៨​អម្បូរ​គឺ​ទំពួន គ្រឹ​ង ចា​រាយ ព្រៅ កា​វែ​ត ព្នង កាចក់ និង លន់ ៕​សរន