កងកម្លាំងពិសេសអឺរ៉ុបនឹងមកដល់ម៉ាលីនៅថ្ងៃពុធ

186
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោកស្រី ផ្លរិន ផាលី បាននិយាយថាកងកម្លាំងពិសេសរួមគ្នារបស់សហភាពអឺរ៉ុបដែលបង្កើតឡើងដើម្បីគាំទ្រការប្រយុទ្ធរបស់ម៉ាលីប្រឆាំងនឹងក្រុមជីហាដនិយម នឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសអាហ្វ្រិកខាងលិចនេះនៅថ្ងៃពុធទី១៥កក្កដា។

លោកស្រីផាលីបានប្រាប់កាសែតអនឡាញ La Croix កាលពីថ្ងៃអាទិត្យទី១២កក្កដាថា កងទ័ពបារាំងនិងអេស្តូនីប្រហែល ១០០ នាក់នឹងបង្កើតកម្លាំងពិសេសនេះឡើង ដោយមានរហស្សនាមថា តាគូបា។

លោកស្រីផាលីនិយាយថា ទាហានបម្រុងឆែកប្រហែល ៦០ នាក់នឹងត្រូវដាក់ពង្រាយនៅខែតុលា ហើយនឹងត្រូវអមដោយកងទ័ពស៊ុយអែតប្រហែល ១៥០ នាក់ទៀតនៅខែមករាឆ្នាំ ២០២១។

លោកស្រីបានបន្ថែមថា “អ៊ីតាលីទើបតែបង្ហាញពីបំណងរបស់ខ្លួនក្នុងការចូលរួមជាមួយយើង”។

អំពើហិង្សាជីហាដនិងអន្តរជាតិសាសន៍នៅក្នុងប្រទេសម៉ាលីនិងប្រទេសជិតខាងនីហ្សេរីយ៉ានិងបួគីណាហ្វាសូបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤.០០០ នាក់នៅក្នុងឆ្នាំ ២០១៩ នេះបើយោងតាមអង្គការសហប្រជាជាតិ។

តំបន់សាហ៊ែល (Sahel) ទាំងមូលកំពុងមើលឃើញការវាយប្រហារឥតឈប់ឈរពីសំណាក់ក្រុមអ៊ីស្លាមនេះ ទោះបីជាមានការកើនឡើងនៃកងទ័ពជាតិនិងការដាក់ពង្រាយកងទ័ពប្រឆាំងភេរវកម្មបារាំងចំនួន ៥.១០០ នាក់ក៏ដោយ។

ទោះយ៉ាងណាលោកស្រីផាលីនិយាយថា ខណៈកងកម្លាំងជីហាដនិយមចុះខ្សោយ ពួកគេបានងាកទៅរកការជ្រើសរើសក្មេងតូចៗ។

លោកស្រីបានព្រមានថា “ទោះបីមានការប្រុងប្រយ័ត្នគ្រប់យ៉ាងក៏ដោយ ក៏ទាហានកុមារខ្លះអាចនឹងរងរបួសឬស្លាប់ក្នុងពេលប្រយុទ្ធគ្នា”៕ ដោយ៖ កញ្ញាដាលីស

កងទ័ពបារាំងនិងអេស្តូនីនឹងចាប់ផ្តើមកងកម្លាំងពិសេសរួមគ្នា