ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០

102
ចែករម្លែក

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោល​ហើយ​ត្រូវ ឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ដែល​ត្រូវ​រាប់​រង​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោកសង្រេង​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​និង​ធ្វើ​អ្វី​តែង​សម្រេច​តាម​គោលដៅ​ផង​។​ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​ការប្រកប​ជំនួញ​អ្វី​ឃើញថា​តែងមាន​ការចុះ​សម្រុង​គ្នា​បាន​យ៉ាង​ងាយ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំខាល
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​ត្រជាក់​និង​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ឬ​សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់នៅ​មិន​សុខដុម​៕

ឆ្នាំថោះ
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​បំពេញ​កិច្ចការ​អ្វីមួយ​ក៏​តែង​ផ្តល់​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​,​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

ឆ្នាំរោង
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​គាប់ប្រសើរ​ដូចនេះ​បើ​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​ចាត់ចែង ការងារ​នោះ​ឃើញថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​នៅថ្ងៃនេះ​ដែរ​ស្ត្រី​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ប្រសើរ​ជាង​បុរស​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង ស្រួល​ចិត្ត​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំម្សាញ់
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក​អ្នកមាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន​ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុក ដាក់​ចំពោះគ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំមមី
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​ស​ប្ហា​ហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះហើយ​។​សម្រាប់​បុរស​ក្នុងអំឡុង​ពេលនេះ​ជួប​បញ្ហា​តានតឹង​ច្រើន​ដូចនេះ​ត្រូវ​តាំងចិត្ត​អត់ធ្មត់​និង​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ ទែង​គ្នា​៕

ឆ្នាំមមែ
​រាសី​ស្រុតចុះ​។ នា​ពែ​ល​នេះ​លោកអ្នក តែង​ជួបប្រទះ​នូវ​បញ្ហា​មួហ្មង​ច្រើន​បន្តិច​ពិសេស​ទៅលើក្រុមមនុស្ស​ដែល​បំពេញ​កិច្ចការងារ​ជាមួយគ្នា​តែម្តង​។​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​ហោង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មានគំនិត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែម ទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ងាយ​ជួប​រឿងចម្រូង ចម្រាស ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ ៕

ឆ្នាំវក
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​លោកអ្នក​អត់ធ្មត់​បន្តិច​ពិសេស​បុរស​មាន​គ្រោះ​យាយី​ហេតុនេះ​ងាយ​ជួប​បញ្ហា​មិនល្អ​ជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ចង់​មានការ​ចរចា​ជាមួយ​អតិថិជន​តែង​ផ្តល់​ផល​ល្អ​ចូលមក​ច្រើនជាង​អាក្រក់​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ធំៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ធូរ​ទៅរួច​។​

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​រឹង​មានះ​ឬ​ចង់យក​ឈ្នះ​ចាញ់​ដាក់ខ្លួន​ច្រើនពេក​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឈានចូល​ដល់​ការបែកបាក់​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​តោង​តែ​ចេះ​ប្រយ័ត្ន ប្រយែង​និង​អត់ធ្មត់​បន្តិច​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​បន្តិច​ពីព្រោះ​គេ​ងាយ​សាប​ព្រួស​អំពើអាក្រក់​ណាស់ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំច
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​មិន​តានតឹង​អារម្មណ៍​ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឃើញថា​កិច្ចការងារ​តែងមាន​ភា​ពរ​លូន​ល្អ​និង​មានជោគ​មានជ័យ​ផង​។​ការប្រកប​ការងារ​មាន​ភាព​ប្រទាំង​ប្រទើស​ហើយ​តែង​ជួប​នូវ​បញ្ហា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ​និង​ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕