២១​នាក់​រងរបួស​ដោយសា​រ​ភ្លើង​ឆេះ​លើ​នាវា​នៅ​មូលដ្ឋានទ័ព​ជើង​ទឹក​នៅ​សហរដ្ឋ​អាម៉េរិក​

251
ចែករម្លែក

​ក្រុម​មន្ត្រី​យោធា​បាន​និយាយថា​មនុស្ស​២១​នាក់​បាន​រងរបួស​ស្រាល​ក្នុងការ​ផ្ទុះ​និង​ឆេះ​នៅ​លើ​នាវា​មួយ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ទីក្រុង​សាន់ ឌី​ហ្គោ​(San Diego))​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​​អាទិត្យ​ទី​១២​កក្កដា​។​

​លោក​ម៉ៃ រែ​នី អ្នកនាំពាក្យ​របស់​កង​នាវា​កងទ័ពជើងទឹក​ប៉ាស៊ីហ្វិក​របស់​អាម៉េរិក​បាន​និយាយ​ថា​ការឆាបឆេះ​នេះ​ត្រូវបាន​រាយការណ៍​ភ្លាមៗ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នៅលើ​នាវា USS Bonhomme Richard ។​

​លោក ម៉ៃ រែ​នី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាវិក​ចំនួន​១៧ នាក់​និង​ជន​ស៊ីវិល​៤ នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយសា​រងរបួស​ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។​​នាវិក​ប្រហែល​១៦០​នាក់​និង​ក្រុមមន្ត្រី​ច្រើន​នាក់​ទៀត​បាន​ស្ថិតនៅលើ​នាវា​នោះ នៅ​ពេល​ហេតុការណ៍​នេះ បាន​កើតឡើង​។​

​មូលហេតុ​នៃ​អគ្គិភ័យ​នេះ កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​។

​ការឆេះ​ជា​អណ្តាតភ្លើង​នេះ​បាន​បណ្តាលឱ្យ​មាន​ផ្សែងខ្មៅ​យ៉ាងច្រើន​ហុយ​ទៅលើ​ដែល​គេ​អាច​មើលឃើញ​នៅ​ជុំវិញ​ទីក្រុង​San Diego នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ផ្សែងហុយ​ចេញពី​នាវា​USS Bonhomme Richard បន្ទាប់​ពី​ផ្ទុះ​និង​ឆាបឆេះ​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​ក្រុង​San Diego កាលពី​ថ្ងៃអាទិត្យ​