ថៃគ្រោងធ្វើតេស្តវ៉ាក់សាំងកូវីដ១៩លើមនុស្សនៅខែវិច្ឆិកា

141
ចែករម្លែក

មន្ត្រីជាន់ខ្ពស់ថៃម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យទី១២កក្កដាថាក្រុមអ្នកស្រាវជ្រាវថៃគ្រោងនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ១៩លើមនុស្សក្នុងខែវិច្ឆិកាខាងមុខហើយកំពុងត្រៀមថ្នាំចំនួន ១០.០០០ ដូសក្នុងគោលបំណងតេស្តមើលប្រសិទ្ធភាពវ៉ាក់សាំង ដែលអាចនឹងផលិតរួចសម្រាប់ប្រើប្រាស់នៅចុងឆ្នាំក្រោយ។

លោក គៀត រុករុងថាម នាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងរបស់សាកលវិទ្យាល័យជូឡាឡុងកនបាងកក បាននិយាយថា បន្ទាប់ពីទទួលបានលទ្ធផលល្អក្នុងការសាកល្បងលើសត្វស្វា ជំហានបន្ទាប់គឺផលិតជាថ្នាំសម្រាប់ការសាកល្បងលើមនុស្ស។

លោកគៀតបានប្រាប់សន្និសីទសារព័ត៌មានថា “ដំបូងយើងបានគ្រោងផលិតថ្នាំឱ្យបាននៅខែមិថុនាប៉ុន្តែវាមិនងាយស្រួលទេក្នុងការរៀបចំផែនការអ្វីៗគ្រប់យ៉ាង”។

មិនមានវ៉ាក់សាំងណាមួយត្រូវបានអនុម័តសម្រាប់វីរុស ដែលបង្កឱ្យមានកូវីដ១៩នោះទេ ប៉ុន្តែមានបេក្ខជនវ៉ាក់សាំងចំនួន ១៩ កំពុងត្រូវបានសាកល្បងលើមនុស្សនៅទូទាំងពិភពលោក។ ចិនកំពុងនាំមុខគេក្នុងការប្រណាំងប្រជែងនេះជាមួយនឹងវ៉ាក់សាំងពិសោធន៍មួយផលិតដោយក្រុមហ៊ុន Sinovac Biotech Ltd៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំងកូវីដ១៩របស់ថៃគ្រោងសាកល្បងលើមនុស្សនៅខែវិច្ឆិកា