Manchester United ត្រៀម​ប្រជែង​យក​ខ្សែការពារ បេន ឈី​វែ​ល

221
ចែករម្លែក

ក្រុម Manchester United ត្រៀម​ប្រជែង​ជាមួយ​ក្រុម Manchester City និង​ក្រុម Chelsea ដើម្បី​ផ្ទេរ​យក​ខ្សែការពារ​ស្លាប​ឆ្វេង បេន ឈី​វែ​ល (Ben Chilwell) ។​
​ ​
​ខ្សែការពារ​រូបនេះ​បាន​ក្លាយជា​គោលដៅ​ចម្បង​សម្រាប់​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) នៅ​រដូវ​កាល​ទិញដូរ​នេះ ស្របពេល​មាន​ក្លឹប​ជាច្រើន​ចាប់អារម្មណ៍ លើ​ខ្សែការពារ​តម្លៃ​៦០​លាន​ផោន​រូបនេះ​។​
​ ​
​ប្រសិនបើ​កីឡាករ​រូបនេះ​ចូលរួម​ជាមួយនឹង​ក្រុម United នោះ វា​នឹង​បង្កើត​ភាព​មន្ទិល​ជុំវិញ អនាគត​របស់​ខ្សែការពារ លូក ស (Luke Shaw) ជាមួយ​ក្លឹប​នេះ​។​
​ ​
​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) គ្រូបង្វឹក​ក្លឹប Chelsea ជឿថា លោក​ស្ថិតក្នុង​ទីតាំង រឹងមាំ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ឈី​វែ​ល ជា​ផ្នែក​នៃ​ការចំណាយ​នៅ​រដូវក្តៅ​នេះ ហើយ កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) និង ហា​គីម ហ្ស៊ី​អ៊ី​ច (Hakim Ziyech) បាន​យល់ព្រម​ជូ​ល​រួម ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
​ឡាំ​ផាត នៅតែ​ដំណើរការ​ថ្លឹងថ្លែង​ក្នុងការ​នាំយក ឈី​វ៉ែល ស្របពេល​ក្លឹប Inter Milan ជិត​នឹង សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ អេ​មឺ​សិន ប៉ាល​មៀ​រី (Emerson Palmieri) ក្នុងតម្លៃ​១៥ លាន​ផោន​។​
​ ​
​ក្លឹប Manchester City ក៏​កំពុង​សម្លឹងមើល​ឱកាស​ផ្ទេរ​កីឡាករ ឈី​វ៉ែល ផងដែរ ខណៈ​ក្លឹប​នេះ កំពុង​ស្វែងរក​អ្នក​មក​ជំនួស​តំណែង​របស់​កីឡាករ បេន​ចា​មីន ម៉េ​ន​ឌី (Benjamin Mendy) ដែល​ធ្វើ​មិនបាន​ល្អ​នៅ​ពហុកីឡាដ្ឋាន Etihad ដោយសារ​មាន​បញ្ហា​របួស​ច្រើនលើកច្រើនសា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ បេន ឈី​វែ​ល (Ben Chilwell)