ខេ​វិ​ន ដឺ ប្រា​ញ់ មានបំណង​បន្ត​នៅ​ជាមួយ​ក្លឹប Manchester City

124
ចែករម្លែក

ខេ​វិ​ន ដឺ ប្រា​ញ់ (Kevin De Bruyne) ប្តូរផ្តាច់​ថា នឹង​បន្ត​លេង​នៅ​ក្លឹប Manchester City បើ​ទោះ បី​ជា​ក្លឹប​នេះ​ត្រូវ​ជាប់​បម្រាម​មិន​ឲ្យ​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ពីរ​ឆ្នាំ​ក៏ដោយ​។​
​ ​
​ក្លឹប City នឹង​ដឹង​ពី​វាសនា​របស់ខ្លួន​នៅពេល​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​សម្រេច​លើ​បណ្តឹង ឧទ្ធរណ៍​របស់ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ ស្របពេល​បម្រាម​នេះ​អាច​នឹងធ្វើ​ឲ្យ​ក្លឹប​នេះ​ខាតបង់​ប្រាក់​អស់ ១៥០​លាន​ផោន​។​
​ ​
​ប៉ុន្តែ ដឺ ប្រា​ញ់ ដែល​នឹង​បន្ត​កសាង​ស្ថិតិ​របស់ខ្លួន​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ នឹងមិន​ចាក ចេញទៅ​ឆ្ងាយ​នោះទេ​។​
​ ​
​ដឺ ប្រា​ញ់ និង​ភរិយា មី​ឆែ​ល (Michele) រំពឹងថា នឹងមាន​កូន​ទី​៣​នៅ​ឆ្នាំនេះ ហើយ​គ្រោង​នឹង​រស់ នៅ​តំបន់ North West នេះ​បន្តទៀត​។​
​ ​
​គេ​រំពឹងថា ក្រុម City នឹង​ចាប់ផ្តើម​ចរចា​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ ដែល​នៅ សល់​កិច្ចសន្យា​លេង​៣​ឆ្នាំ​ទៀត​។ ដឺ ប្រា​ញ់ រកបាន​ប្រាក់ចំណូល ២៨០.០០០​ផោន​ក្នុង​មួយ សប្តាហ៍​។​
​ ​
​វា​គឺជា​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ដែល​ជួយ​ក្រុម​ឲ្យ ប្រកួត​ស្មើ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​ថ្ងៃ​សុក្រ​។ ក្រុម Juventus និង Lyon កំពុង​រង់ចាំ មើល​លទ្ធផល​ក្នុងការ​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ប្រសិនបើ​ក្រុម City អាច​យកឈ្នះ​ក្រុម Real Madrid នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ពួកគេ​ធ្លាប់​នាំមុខ ២-១ នៅក្រៅ​ទឹកដី​។​
​ ​
​បើ​ដូច្នេះ​មែន ក្រុម Bayern និង​ក្រុម Barcelona អាច​នឹង​ឡើង​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​។ ក្រុម Barcelona ត្រូវតែ​យកឈ្នះ​ក្រុម Napoli បន្ទាប់ពី​ប្រកួត​ស្មើ ១-១ នៅ​អ៊ីតាលី ហើយ​ក្រុម Bayern នាំមុខ​ក្រុម Chelsea ៣-០​។​
​ ​
​ការប្រកួត​ទាំងអស់​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹងធ្វើ​ឡើង​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ហើយ​នឹង សម្រេច​ឈ្នះ​ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខេ​វិ​ន ដឺ ប្រា​ញ់ (Kevin De Bruyne)