អ្នកជំងឺ​កូវី​ដ​១៩​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​វៀតណាម ធ្វើដំណើរ​តាម​យន្តហោះ​ទៅ​ប្រទេ​សស្កុត​លែន​វិញ​

19429
ចែករម្លែក

​អ្នកបើក​យន្តហោះ​ម្នាក់​ដែល​ជា​អ្នកជំងឺ​កូវី​ដ​១៩​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​វៀតណាម​បាន​ត្រឡប់ទៅផ្ទះ​នៅ​ប្រទេ​សស្កុត​លែន​វិញ​។​

​លោក​ស្ទេ​ហ្វិន កាម៉េ​រ៉ុន អ្នកបើក​យន្តហោះ​និង​ជា​អ្នកជំងឺ​កូវី​ដ​១៩​នេះ​បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​អាកាសយានដ្ឋាន​ក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​សៅរ៍​គឺ​ជិត​មួយ​សប្តាហ៍​បន្ទាប់ពី​វេជ្ជបណ្ឌិត​បាន​និយាយ​​ថា​លោក​គ្មាន​វីរុស​និង​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ដែល​អាច​ទៅ​ផ្ទះ​វិញ​បាន​”​។​

​ក្រុម​មន្ត្រី​នៅ​អាកាសយានដ្ឋាន​ក្លាស​ហ្គោ ប្រទេ​សស្កុត​លែនបាន​និយាយថា ​លោក​បាន​ចុះចត​នៅ​ប្រទេ​សស្កុត​លែន​នៅ​មុនពេល​ថ្ងៃត្រង់​ថ្ងៃ​អាទិត្យ​ទី​១២​កក្កដា ដោយ​មាន​រថយន្ត​សង្គ្រោះ​នៅបាន​​កំពុង​រង់ចាំ​។​

​បច្ចុប្បន្ន បុរស​អាយុ​៤២ ឆ្នាំ​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ណត ឡា​ណាក​សៀ ។​

​លោក ស្ទេ​ហ្វិន កាម៉េរ៉ុ​ន​បាន​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ វៀតណាម​Vietnam Airlines នៅពេលដែល​លោក​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​ខែ​មីនា​និង​បាន​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​​ដោយ​ចំណាយ​ពេល​៦៥ ថ្ងៃ​ដើម្បី​សម្រាក​នៅ​មន្ទីរពេទ្យ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​លោក​ស្ទេ​ហ្វិន កាម៉េ​រ៉ុន បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​អាកាសយានដ្ឋាន​ក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​សៅរ៍​