យោធា​ពាក់​សក្តិ​៤​ម្នាក់​ផ្ទុះអាវុធ​៣​គ្រាប់​ប​ន្ធូរ​អារម្មណ៍ បាញ់​រួចតឹងដដែល

562
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យោធា​ម្នាក់​ពាក់​សក្តិ​៤ មាន​វិ​ប​ត្តិ​គិត​អី​មិន​ចេញក៏​ផ្ទុះអាវុធ​៣​គ្រាប់ តែត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន​ភ្លាមៗនៅក្នុង​បន្ទប់​ជួល​លេខ C៥ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនបាញ់បោះឈ្មោះ សោម ពិ​សិ​ដ្ឋ អាយុ​៣៦​ឆ្នាំ មុខរបរ​យោធា​កងឯកភាព​ទីចាត់ការ​ឃោសនា​ព័ត៌មាន អគ្គបញ្ជាការ ឋានៈ​វរសេនីយ៍ត្រី ប្រើប្រាស់​អាវុធខ្លី​ម៉ាក​K៥៩ ​លេខ​៧២៦១​។

​នៅ​មុនពេល​កើតហេតុ ​ជនបង្ក​បានមក​ផឹកស៊ី​ជាមួយ​មិត្ត​ភ័ក្តិ​នៅ​បន្ទប់​ខាងលើ​ចំនួន​៤​នាក់ ។ពេល​កំពុង​ផឹក​នោះ ជនបង្ក​បាន​និយាយថា ពិបាកចិត្ត​ណាស់ ប៉ុន្តែ​មិនដឹងថា​ពិបាកចិត្ត​រឿង​អ្វី​ទេ​។ លុះ​មួយសន្ទុះ​ក្រោយមក ជននោះក​បាន​ដក​កាំភ្លើង​បាញ់​ចំនួន​៣​គ្រាប់ មួយ​គ្រាប់​បាញ់​ក្នុង​បន្ទប់ទឹក មួយ​គ្រាប់​បាញ់​ទ្វារ​បន្ទប់ និង​មួយ​គ្រាប់​ទៀតបាញ់​ឡើងលើ​។

​បច្ចុប្បន្ន​ជនបង្ក​រួមទាំង​វត្ថុតាង ត្រូវបាន​នគរបាល​ឃាត់ខ្លួន និង​សាកសួរ​រឿង​លម្អិត នៃ​ការផ្ទុះអាវុធ​នៅ​ផ្នែក​ជំនាញនៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​បន្ត​នីតិវីធី​៕ ល/Ha​/សរន