ពេទ្យសត្វ​ចិត្តធម៌​សង្គ្រោះ​ជីវិត​ឆ្កែ​បាន​យ៉ាងច្រើន​ពី​ឈ្មួញ​សាច់សត្វ​

261
ចែករម្លែក

អ្នកគ្រូ​ពេទ្យសត្វ​ជនជាតិ​ឥណ្ឌូនេស៊ី ចិត្តធម៌​ម្នាក់​ឈ្មោះ ស៊ូ​សា​ណា សូ​ម៉ាលី (Susana Somali) និង​បុគ្គលិក​របស់គាត់​បានកា​ត់​ចំណង​ដោះលែង ឆ្កែ​រាប់សិប​ក្បាល​ដែល​ត្រូវបាន​សង្គ្រោះ ជីវិត​ពី​ឈ្មួញ​សាច់សត្វ​ចិញ្ចឹម បន្ទាប់ពី​ត្រូវគេ​លក់​ឬ​បំបរបង់​ចោល​អំឡុងពេល​ឆ្លង​រាតត្បាត វីរុស​កូ​វីដ​-១៩​។
​ ​
​ទីតាំង​ផ្ទះ​ដ៏​ធំ​ល្វឹងល្វើយ​របស់​អ្នកស្រី​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ដែលមាន​ឆ្កែ​ដល់​ទៅ​ប្រមាណ ១.៤០០ ក្បាល​រស់នៅ បាន​ក្លាយជា​ជម្រក​សម្រាប់​សត្វ​ងាយ​រងគ្រោះ នៅពេល​ម្ចាស់​ទាល់ លុយ​លក់​ពួកវា​ឱ្យទៅ​ឈ្មួញ​សាច់សត្វ​ចិញ្ចឹម​។​

​ភាគច្រើន​ក្រោយ​ទទួលបាន​ព័ត៌មាន​ដែល​គេ​ឱ្យការណ៍​ភ្លាម អ្នកស្រី សូ​ម៉ាលី និង​ក្រុមការងារ របស់គាត់​បានចេញ​ដំណើ​រ​ភ្លាមៗ​ដើម្បី​តាម​ស្វែងរក សុនខ​អនាថា និង​រកមើល​តាម​ហាង លក់​សាច់សត្វ​ចិញ្ចឹម​។ ជា​លទ្ធផល ក្រុម​របស់គាត់​សង្គ្រោះបាន​សុនខ​ជាច្រើន​ក្បាល​ដែលជា​ប់ ក្នុង​ទ្រុង​ចង្អៀត​ណែនណាន់តាន់តាប់​ច្រើន​ថ្ងៃ​រង់ចាំតែ​ថ្ងៃ​ស្លាប់​មកដល់​។
​ ​
​អ្នកស្រី​បាន​បង្កើត​ជម្រក​ឆ្កែ​នេះ​ជាង ១០ ឆ្នាំ​មកហើយ​។ ត្រលប់​ទៅ​កាលនោះ​គាត់​សង្គ្រោះ​ជីវិត ឆ្កែ​ពី​ឈ្មួញ​សាច់សត្វ​ចិញ្ចឹម​បាន​មួយ​ក្បាល ឬ​ពីរ​ក្បាល​ក្នុង​មួយ​សប្ដាហ៍ៗ​។ ប៉ុន្តែ​ចំនួន​នោះ បាន​កើន​ឡើងជា​លំដាប់​រហូតដល់​ជាង ១.០០០ ក្បាល​គិត​មកទល់ពេលនេះ​។
​ ​
​ស្ត្រី​កូន​ពីរ​ដែលមាន​វ័យ ៥៥​ឆ្នាំ​រូបនេះ​តែងតែ​ចរចា​ជាមួយ​ឈ្មួញ​សាច់សត្វ​ចិញ្ចឹម​ដែល​ពិបាក និយាយ​គ្នា​ដើម្បី​សុំឱ្យ​ដោះលែង​ឆ្កែ​រងគ្រោះ ហើយ​ពេលខ្លះ​ថែមទាំង​បង់លុយ​ឱ្យ​ពួកគេ ទៀតផង ជា​ថ្នូរ​នឹង​ការដោះលែង​ឆ្កែ​ទាំងនោះ​៕ ប្រែ​សម្រួលៈ ខុម