មិន​ជឿ​កុំ​ប្រមាថ ! បុរស​អាម៉េរិក​ដែល​គិតថា កូវី​ដ​១៩​ជាការ​បោក​បញ្ឆោត​នោះ ឥឡូវ​ឆ្លង​ស្លាប់បាត់​

363
ចែករម្លែក

​ជំងឺឆ្លង​ដែល​បាន​សម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​រួច​ហើយ និង​ចម្លង​មនុស្ស​ជិត​១៣​លាន​នាក់ បាន​បង្ក​ពាក្យ​ចចាមអារ៉ាមនិង​ទ្រឹស្តី​សមគំនិតផ្សេងៗ ហើយ​ទ្រឹស្តី​ល្បីល្បាញ​បំផុត​មួយ​នោះ​គឺថា ជំងឺ​កូវី​ដ​១៩​ឬ​វីរុស​កូរ៉ូណា គ្រាន់តែ​ជា​ការ​បោកបញ្ឆោត​មួយ ដើម្បី​អាជ្ញាធរ​ដាក់ចេញ​វិធានការ​ត្រួតត្រា​ប្រជាជន​ក្នុង​ពិភពលោក​។​

​បុរស​ម្នាក់​នៅ​ទីក្រុង​សាន់ អង់​តូ​ញ៉ូ រដ្ឋ​តិច​សាស់ សហរដ្ឋ​អាម៉េរិក បាន​ស្លាប់​ដោយ​វីរុស​កូរ៉ូណា​បន្ទាប់ពីបាន​ព្យាយាម​បញ្ជាក់​និង​បង្ហាញ​គេឯង​ថា វា​ជា​ការ​ឆបោក​មួយ​។​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​​ថាបុរស​នេះ​វ័យ​ខ្ទង់​៣០​ឆ្នាំនេះ បាន​ចូលរួម​ពិធី​ជប់លៀង​មួយ​ដែល​ដាក់ឈ្មោះថា «​កូវី​ដ​» ។​ពិធីជប់លៀង​បែបនេះ​ត្រូវបាន​រៀបចំឡើង​ជា​ច្រើន​លើក​ដើម្បី​បង្ហាញ​ថា​តើ​មាន​មនុស្ស​ឆ្លង​វីរុសកូរ៉ូណាពិតដែរ​ឬទេ​នៅ​ពេល​ម​​នុស្ស​ជាច្រើន​ក្នុង​លោក​នៅតែ​ជឿ​ថា ជំងឺ​កូវីដ​១៩​ជា រឿង​បោក​បញ្ឆោត​នៅឡើយ​។​

​ក្រោយ​ចូលរួម​ពិធី​ដូច្នេះ​មួយ បុរស​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​

​វេជ្ជបណ្ឌិត ជេ​ន អាប់​ផល​ប៊ី នាយក​វេជ្ជសាស្ត្រ​នៅ​មជ្ឈមណ្ឌល Methodist Healthcare បាន​រំលឹកថា «​នៅមុន​អ្នកជំងឺ​ស្លាប់​បន្តិច គាត់​បាន​សម្លឹង​ទៅ​កាន់​គ្រូពេទ្យ​ម្នាក់​និង​បាន​និយាយថា “​ខ្ញុំ​គិត​​ថា​ខ្ញុំ​បាន​សាង​កំហុស​មួយ​។​ខ្ញុំ​គិតថា​វា​ជា​ការ​ឆបោក តែ​មិន​ទេ​។​ខ្ញុំ​មិន​ចង់​ធ្វើជា​អ្នក​ព្រមាន​ទេ តែ​យើង​ព្យាយាម​ចែករំលែក​ឧទាហរណ៍​ពិត​ខ្លះ ដើម្បី​ជួយ​សហគមន៍​យើង​អោយ​ដឹងថា វីរុស​នេះ​ធ្ងន់ធ្ងរ​និង​​អាច​ចម្លង​ងាយៗ”»​។​

​ព័ត៌មាន​ស្តីពី​ការស្លាប់​អ្នក​មិន​ជឿ​លើកូ​វីដ​១៩​នេះ កើត​ឡើង​នៅ​ពេល​អាម៉េរិក​បន្ត​មាន​អ្នក​ឆ្លង​ខ្ពស់ៗ​ប្រចាំ​ថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​ដកចេញ​ការ​រឹតត្បិត​ខ្លះ​ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ៕ប្រែសម្រួល៖វាសនា