ពង្រាង​, ពង្រាត់​, ពង្រាប​, ពង្រាយ​, ពង្រាល​, បង្រាស​, បម្រាប​, ស៊យ​, ពនេចរ​

207
ចែករម្លែក

ដកស្រង់ៈ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ពង្រាង​: កិរិយាសព្ទ ធ្វើ​ឲ្យ​រាង​,​ជេរ​វាយ​ពង្រាង​វា ។​

ពង្រាត់​: កិរិយាសព្ទ ធ្វើ​ឲ្យ​ព្រាត់​,​ពង្រាត់​កូន​ពី​មេ ។ ពង្រាត់បង្រាស ធ្វើ​ឲ្យ​ព្រាត់ប្រាស

ពង្រាប​: កិរិយាសព្ទ ធ្វើ​ឲ្យ​រាប​;​ឲ្យ​ថ្នឹក​ពង្រាបដី​; ពង្រាបគោ ។ ធ្វើ​ឲ្យ​បាក់បប​, ឲ្យ​រាបសា​, ឲ្យ​រាបទាប ពង្រាបស្រុក ។​

ពង្រាយ: កិរិយាសព្ទ ដាក់​រាយ​ខ្ជីខ្ជា ឥត​របៀប ឥត​សណ្ដាប់ធ្នាប់​ក្មេងៗ​អស់ហ្នឹង​ឥត​របប​ណាស់​, វា​ពង្រាយ​សំរាម​ពេញមុខ​ផ្ទះ​ឲ្យ​ខ្ជាំ​អស់ ។​

ពង្រាល​: កិរិយាសព្ទ ធ្វើ​ឲ្យ​រាល​,​ពង្រាលភ្លើង ។​

បង្រាស​: កិរិយាសព្ទ ធ្វើ​ឲ្យ​ប្រាស​, ធ្វើ​ឲ្យ​និរាស​ឃ្លាត​ចេញ​; ច្រើន​ប្រើ​ជាមួយនឹង​ពាក្យ ពង្រាត់​ ពង្រាត់បង្រាស គឺ​ធ្វើ​ឲ្យ​ព្រាត់ប្រាស ។ ប្រើ​ជា បម្រាស ក៏បាន ព្រោះ​ជា​ពាក្យ​មានន័យ​ជា ជំនួស​គ្នា​បាន (​ម​. ព​. ពង្រាត់ ផង​) ។​

បម្រាប​: (​បំ​-​រ៉ាប​)​កិរិយាសព្ទ ប្រាប​ឲ្យ​រាប​,​ឲ្យ​បាក់ស្បាត បម្រាបសត្រូវ ។ វេ​វ​. ពង្រាប​, បង្ក្រាប ។​
​នាមសព្ទ​ដំណើរ​, ការ​ប្រាប​ឲ្យ​រាប ពួក​ហ្នឹង​ឥឡូវ​វា​របះរបើង​ឡើងវិញ​ទៀតហើយ ត្រូវ​ប្រតិបត្តិការ​តាម​លំ​អាន​ច្បាប់​បម្រាប​មុន​ទើប​កើត ។​

ស៊យ​: កិរិយាសព្ទ ( ចិ​. សួយ ) មិន​ប្រទះ​លាភ​, ឃ្វាង​លាភ​; មិន​សមបំណង​; មោ​ឃៈ​, ឃែត​, ឥត​បាន​អ្វី ខ្ញុំ​ស៊យ​ទទេ ។ ព​. ផ្ទ​. ហេង គុ​. ។ ស៊យដំណើរ​ឃ្វាង​ដំណើរ ។ គុណសព្ទ (​ចិ​. សួយ​) មិន​ប្រទះ​លាភ​, ឃ្វាង​លាភ​; មិន​សមបំណង​; មោ​ឃៈ​, ឃែត​, ឥត​បាន​អ្វី ខ្ញុំ​ស៊យ​ទទេ ។ ព​. ផ្ទ​. ហេង គុ​. ។ ស៊យដំណើរ​ឃ្វាង​ដំណើរ ។ នាមសព្ទ​ប្រដាប់​មាន​សណ្ឋាន​ស្រដៀង​នឹង​ស្នៀតសក់ ធ្វើ​ដោយ​មាស​, ប្រាក់​, ទង់ហ្វ៊ា​, ទង់ដែង​, ស្ពាន់​, ស្នែង​ជាដើម​សម្រាប់​កៀស​កៀរ​ប្រមុំ​ឬ​ពង្រាប សក់​បួង ឬ​កួច​ផ្នួងសក់​សៀត​ស៊យ​នៅ​ផ្នួងសក់ (​សម្រាប់​ស្ត្រី​ដែល​ទុក​សក់​បួង​) ។ កិរិយាសព្ទ កៀស​កៀរ​ប្រមុំ​ឬ​ពង្រាប​សក់​បួង​ដោយ​ស៊យ​ឲ្យ​រៀបរយ​ស្រួល ស៊យសក់​, ស៊យផ្នួងសក់ ។​

ពនេចរ: (​ពៈ​—) នាមសព្ទ ( សំ​. បា​. វនេចរ ឬ វនចរ ) អ្នក​ត្រាច់​ទៅក្នុង​ព្រៃ ( ព្រានព្រៃ ) ។ (​ព​. កា​. ) គ្រានោះ​ពនេចរ មាន​អំណរ​ពន់ពេក​ក្រៃ រិះរក​ឧបាយ​ឆ្នៃ​បាញ់​ដំរី​ឲ្យ​បាន​ងាយ ( ឆទ្ទន្ដ​ជាតក ) ។​

ពន្លែង​: កិរិយាសព្ទ ( ព​. សា​. ) ពង្រឹត​ឲ្យ​លឿន​ពេញទំហឹង ។ ទះ​, តប់​, ដាល់​, ទាត់​, ធាក់​… ពេញទំហឹង ពន្លែង​មួយ​ដៃ ។ បញ្ចេញ​ពាក្យសម្ដី​អស់អាថ៌​សេចក្ដី​ឥត​សំចៃ​គ្រាន់តែ​ពន្លែង​ពីរ​បី ម៉ាត់​ទៅ​បាត់មាត់ឈឹង ៕