ក្នុងដំណាក់កាល​បំបៅ​ដោះ​កូន អ្នក​ម្តាយ​រាំងរដូវ ពេល​រួមភេទ អាចមាន​កូន​ទេ​?

140
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចម្លើយ​នៃ​សំនួរ​ខាងលើនេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ក្រោយ​ពេលដែល​អ្នក​សម្រាល​កូន​រួច​ចំនួន​៦​អាទិត្យ ចំពោះ​អ្នក​ម្តាយ​ដែល​ឲ្យ​កូនបៅ​ម្សៅ ទឹកដោះគោ រដូវ​នឹង​ចាប់ផ្តើម​មកវិញ​។ ប៉ុន្តែ​ចំពោះ​អ្នក​ម្តាយ​ដែល​បំបៅ​ទឹកដោះ​ខ្លួន​ដល់​កូន រដូវ​អាច​នឹង​រាំង​។ ក្នុង​ពេលនេះ អ្នក​អាច​រួមភេទ​បាន ប៉ុន្តែ​អ្នក​គួរតែ​ធ្វើការ​ពន្យារកំណើត ឬ​ប្រើ​ស្រោមអនាម័យ ព្រោះ​ទោះបីជា​អ្នក​មិនមាន​រដូវ តែ​អ្នក​អាច​នឹង​មានកូន​ម្តងទៀត​ដោយ មិនដឹង​ខ្លួន​។ ដូចនេះ ក្នុងពេលដែល​អ្នក​រួម​ភេទ អ្នក​គួរតែ​ការពារ​ឲ្យ​បានល្អ​ទើប​អ្នក​មិន​ពរ​ពោះ ម្តងទៀត​៕ ដោយៈ health.com.kh