កីឡា​តេ​ក្វាន់​ដូ WT ចំនួន​២៦​នាក់ ចូលរួម​ការប្រកួត​មេគុន តាម​អន​ឡាញ លើក​ទី​៣

109
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT ( World Taekwondo ) បាន​សហការ​ជាមួយ សាល​បណ្ឌិតសភា​តេ​ក្វាន់​ដូ​កម្ពុជា កាលពី​ចុង​សប្ដាហ៍ កន្លងមក បានរៀបចំ​ការប្រកួត​មេគុន តាម​អន​ឡាញ លើក​ទី​៣​នៅ សាល​បណ្ឌិតសភា តេ​ក្វាន់​ដូ​កម្ពុជា នៃ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា ដើម្បី​ព​ង្រឹ​ក​សមត្ថភាព កីឡាករ​-​កីឡាការិនី ហ្វឹកហាត់​តាម​ផ្ទះ ឲ្យ​កាន់​ខ្លាំង​ឡើង ថែមទៀត​។​

ទិដ្ឋភាព​ប្រកួត តាម​អន​ឡាញ​

​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការ នៃ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​មេគុន តាម​អន​ឡាញ លើក​ទី​៣ នេះ មកពី​ក្លិប​ចំនួន ៦ ដែលមាន​កីឡាករ​-​កីឡាការិនី ចូលរួម​ចំនួន ២៦ ។ ក្លិប​ដែល​មក​ចូលរួម មាន​មកពី​ខេត្តបាត់ដំបង ក្រុង​ប៉ោយប៉ែត នៃ​ខេត្តបន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​។ ការប្រកួត​បែបនេះ គឺ​តម្រូវ​ឲ្យ​ក្លិប​កីឡា​តេ​ក្វាន់​ដូ WT ដែលជា​សមាជិក​ខេ​មរ​សហព័ន្ធ ត្រូវ​ថត​វីដេអូ កីឡាករ​-​កីឡាការិនី ប្រឡង​ផ្ញើមក​ខេ​មរ​សហព័ន្ធ រួមមាន ឈ្មោះ​ក្លិប ឈ្មោះ​កីឡាករ​-​កីឡាការិនី និង​កម្រិត​ខ្សែក្រវាត់​។

​លោក​បាន​បន្តថា សហព័ន្ធ ទុក​ឱកាស រយៈពេល ១០ ថ្ងៃ ដើម្បី​បញ្ជូន​វី​ដែ​អូ កីឡាករ កីឡាការិនី ចូលរួម​ប្រឡង ហើយ​គណៈកម្មការ សម្រេច ជ្រើសរើស​ប្រកួត​ប្រឡង តាម​អន​ឡាញ ដោយមាន​អាជ្ញាកណ្តាល និង​ចៅក្រម​ចំនួន ៣ ។ លោក​ទទួលស្គាល់ថា ពិតជា មានការ​ពិបាក​ខ្លះ ដោយសារ​ឳ​ពុក​ម្តាយ កីឡាករ​-​កីឡាការិនី ដែលមាន​ខ្សែក្រវាត់ ក្រោម​ពណ៌​ក្រហម មិន​អនុញ្ញាត ខ្លាច​មេរោគ​កូ​រ៉ូ​ណា​៕v