រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ស្រាល​ម្នាក់​

251
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​រងរបួស​ស្រាល​ម្នាក់​។ ហេតុការណ៍​នេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨-៣៩ ស្ថិត​ត្រង់​ភូមិ​ឧដុង្គ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ ​ឃើញ​រថយន្ត​ដឹក​ដី​មួយគ្រឿង​មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ពី​កើ​តទៅ​លិចក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុច​ខាងលើ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី​អាយ ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1BB 0097 បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ លី ជីន​មីន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ (​រងរបួស​ស្រាល​) និង​អ្នករួមដំណើរ​ជនជាតិ​ចិន​ឈ្មោះ Wang Hongxia ភេទ​ស្រី អាយុ​៣៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​E95489383 (​ស្លាប់​)​ ជា​ប្តី​ប្រពន្ធ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ចំ​ពីក្រោយ​ពេញទំហឹង​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​។ សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ចំពោះ​វត្ថុតាង​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វាំង​ចាស់ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ ល​/Ha