​បើ​ចង់​ធ្វើ​គ្រូបង្វឹក ត្រូវ​លាឈប់​ពី​តំណែង នៅ​សហព័ន្ធ​របស់ខ្លួន​

116
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
នា​ចុង​សប្ដាហ៍ កន្លងមក លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ជាតិ​អូឡាំពិក ព្រមទាំង​អគ្គលេខាធិការ នៃ​សហព័ន្ធ​ជាតិ តំណាង​ឲ្យ​ប្រភេទ​កីឡា​អូឡាំពិក និង​មិន​អូឡាំពិក អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ស្តីពី​ការត្រួតពិនិត្យ សមាសភាព​គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក ចំនួន ៣៤ សហព័ន្ធ សម្រាប់​ក្រុម​ជម្រើសជាតិ ២០២០ ។​

ទិដ្ឋភាព​ប្រជុំ​

​សម្រាប់​ការប្រមូលផ្តុំ​ឆ្នាំនេះ មាន​កីឡាករ កីឡាការិនី ចំនួន ៣៣ ក្នុង ៣៤ នាក់ មកពី​សហព័ន្ធ​កីឡា​ជាតិ ប៉ុន្តែ​ក្នុងនោះ​ប្រភេទ​កីឡា ជី​ជឺ​តស៊ូ មិនមាន​ប្រមូលផ្តុំ​ឡើយ ដោយសារតែ​សហព័ន្ធ​កីឡា មួយ​នោះ គ្មាន​កីឡាករ កីឡាការិនី និង​គ្មាន​គ្រូបង្វឹក ហើយ​ការប្រមូលផ្តុំ ហ្វឹកហាត់​ជា​ផ្លូវការ នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ដោយ​គ្មាន​ការ​ស្នាក់នៅ និង​ហូបចុក​រួមគ្នា ដូច​មុន​ឡើយ ធ្វើបែបនេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ ១៩ ។​

ទិដ្ឋភាព​ប្រជុំ​

​លោក ស សុខា បាន​មានប្រសាសន៍ថា ក្នុងការ​ប្រមូលផ្តុំ ឆ្នាំនេះ មាន​សហព័ន្ធ​កីឡា មួយចំនួន ដែលមាន​អនុប្រធាន អគ្គលេខាធិការ និង​អគ្គលេខាធិការ ជា​គ្រូបង្វឹក ត្រូវ​ប្តូរ​ចេញ ប្រសិន​មិន​ប្តូរ​ចេញ ត្រូវធ្វើ​លិខិត​លា​ចេញពី តំណាង​អនុប្រធាន និង​អគ្គលេខាធិការ ទើប​អាច​ក្លាយជា​គ្រូបង្វឹក​បាន​។ ចំណែក​កីឡាករ កីឡាការិនី មួយចំនួន មិនបាន​ចូលរួម​ជើងឯក​ថ្នាក់ជាតិ តែមាន​ឈ្មោះ ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ លោក​នឹង​ទទួលយក ប៉ុន្តែ​ត្រូវ​ឲ្យ​គណៈកម្មការ ចុះទៅ​ត្រួតពិនិត្យ សមត្ថភាព​ផ្ទាល់ តាម​ការអះអាង របស់​សហព័ន្ធ​ខ្លួន ៕v