ព្រឹកស្អែក​ប្រមុខ​រាជរដ្ឋាភិបាល​នឹង​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​នៅ​ខេត្តព្រៃវែង

595
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(ភ្នំពេញ​)៖​ព្រឹក​ថ្ងៃ​ថ្ងៃទី​១៤ ខែកក្កដា​ឆ្នាំ​២០២០​ស្អែក​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចុះ​ពិ និត្យមើល​វឌ្ឍនភាព​នៃ​ការងារ​វារីវប្បកម្ម​នៅ​កម្ពុជា​និង​ការងារ​មួយចំនួន​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាបក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង របស់​រដ្ឋបាល​ជលផល ។​

​មជ្ឈមណ្ឌល​នេះ​មាន​ផ្ទៃដី​ជាង​១៦​ហ​.​ត ដោយ​ចែកជា​អគារ​រដ្ឋបាល ស្រះ​ចិញ្ចឹម ស្រះ​មេ​ពូជ អាង​ស្តុក​ទឹក អគារ​ភ្ញាស់ អគារ​ស្នាក់នៅ និង​មន្ទីរពិសោធន៍ ។ ភារកិច្ចសំខាន់​បួន​របស់​មជ្ឈមណ្ឌល​គឺ​ទី​១. ប​ន្សុ​ត​និង​បង្កាត់​ពូជ​និង​អភិរក្ស​ពូជ​ត្រី​ទឹកសាប​ដែល​ជិត​ផុត​ពូជ​,​ទី​២. សិក្សា​ស្រាវជ្រាវ​ពូជ​និង​ផ្សព្វផ្សាយ​,​ទី​៣.​បណ្តុះបណ្តាល បច្ចេកទេស​ដល់​ប្រជាកសិករ និង​ទី​៤.​ផ្តល់​ប្រឹក្សា​យោបល់​អំពី​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​ផលិតកម្ម​វារីវប្បកម្ម ។ ប​ច្ច​ប្បន្ន​មជ្ឈមណ្ឌល​កំពុងធ្វើការ​សិក្សា​ស្រាវ ជ្រាវ​បង្កាត់​ពូជ​ត្រី​ដោយបាន​ចែកចេញជា​ត្រី​ផលិតកម្ម​មានដូចជា​ត្រី​ពោ ត្រី​ប្រា​ត្រី​អណ្តែងរឹង អណ្តែងទន់ ត្រី​ឆ្ពិន ត្រី​កាប បង្កង​និង​កង្កែប ។ នាពេល​អនាគត​រដ្ឋបាល ជលផល​ដែលជា​អាណាព្យាបាល​មជ្ឈមណ្ឌល​នឹង​ខិតខំ​បង្កើន​ការសិក្សា​ស្រាវជ្រាវ​អំពី​ចំណី ពូជ គុណភាព​ទឹកផលប៉ះពាល់​លើ​ផលិត កម្ម​ដោយសារ​ការប្រែប្រួល អាកាសធាតុ ស្តង់ដារ​ចិញ្ចឹម ប្រសិទ្ធភាព​សេដ្ឋកិច្ច​និង​និន្នា ការ​ទីផ្សារ​ទៅតាម​ប្រភេទ​ត្រី​និង​រដូវ​ផលិត​និង​ធ្វើការ​អភិរក្ស​ពូជ​ត្រី​ទឹកសាបបង្កាត់ភ្ញា ស់​ពូជ​ត្រី បង្កង​និង កង្កែប​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​អ្នក​ចិញ្ចឹម​ក្នុង​ខេត្ត​និង​ទូទាំងប្រទេស​សំដៅ​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​ត្រី​ទឹកសាប​ទាំង​បរិមាណ​និង​គុណភាព​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​និង​ឈាន​ជា​ជំហានៗ​ឆ្ពោះទៅ​ធ្វើការ​ផលិត​ឲ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ទាំង​ផ្នែក​បច្ចេកទេស​និង​និតិ​វិធី​ច្បាប់​ក្នុង​គោលដៅ​ចុងក្រោយ​គឺ​ធ្វើការ​នាំចេញ ។ មិនតែប៉ុណ្ណោះ​មជ្ឈមណ្ឌល​នឹងធ្វើ​ការពង្រីក​សក្តានុពល​ផលិត​កូន​ត្រី​ឱ្យបាន​គ្រប់គ្រាន់​តាម​សេចក្តីត្រូវការ​និង​បន្ត​ពង្រីក​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​វា​រី​វប្ប កម្ម​ទំនើប​ទាន់សម័យ​ទាំង​ការ​ភ្ញាស់ ចិញ្ចឹម និង ចំណី ជូន​ដល់​អ្នក​ចិញ្ចឹម​។​

​តាម​ការបញ្ជាក់​របស់​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹងថា​៖​គោលនយោបាយ​ដ៏​ចម្បង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធានា​សន្តិសុខ​ស្បៀង​ជូន​ប្រជាពលរដ្ឋ​និង ​កាត់បន្ថយ​ក្នុង​ការដាក់​សំពាធ​លើ​ធនធាន​ជលផល​ក្នុង​ដែនទឹក​ធម្មជាតិ​ការអភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​រូបភាព​និង​គ្រប់​ទីកន្លែង​ត្រូវដាក់​ឲ្យ អនុវត្តតាម​នៅតាម​បណ្តា​ខេត្ត​នានា​។ ជាក់ស្តែង​ការអភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​២០០៩អនុវត្តបាន​ត្រឹមតែ​៥០,០០០​តោន​និង​ការ​ភ្ញាស់​កូន​ត្រី​ពូជ​អនុវត្តបានជាង​៦៩​លាន​ក្បាល​តែប៉ុ ណ្ណោះ​។​ប៉ុន្តែ​មកដល់​ឆ្នាំ​២០១៩​ការធ្វើ​វារីវប្បកម្ម​បាន​កើ​ឡើង​រហូតដល់៣០៧,៤០៨ តោន ​ក្នុងនោះ​ផល​ចិញ្ចឹម​ត្រី​រ៉ស់​ត្រី​ឆ្តោ​មាន​ចំនួន ៧១, ៥៣៦​ តោន​ហើយ​និង​ការ​ភ្ញាស់​កូន​ត្រី​ពូជ​អនុវត្តបាន​ចំនួន ២២២ លាន​ក្បាល​នេះ​បញ្ជាក់​ឱ្យឃើញថា​ទិន្នផល​វារីវប្បកម្ម​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែល រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​កំណើន​ជា​មធ្យម​២០%​ក្នុង​មួយឆ្នាំ​ដែល​ប្រជាកសិករ​បានទទួល​យក​នូវ​បច្ចេកទេស​វារីវប្បកម្ម​ដែល​រដ្ឋបាល​ជលផល​និង​ខណ្ឌ​រដ្ឋបាល ជលផល​បាន​អនុវត្ត​កន្លងមក​។

​គួរ​បញ្ជាក់ថា​ទូទាំង​ខេត្តព្រៃវែង​មាន​ប្រជាពលរដ្ឋ​ធ្វើ​វារីវប្បកម្ម ១,២០០​គ្រួសារ​ហើយ​អាច​ចិញ្ចឹម​ត្រី​បាន​ពី ១២​ទៅ ១៤​ពាន់​តោន​ក្នុង​១​ឆ្នាំ​។​បរិមាណ​នេះ​អាច​ផ្គត់ផ្គង់ ឱ្យ​ទីផ្សារ​ក្នុង​ខេត្ត​បាន​និង​នាំចេញ​មកកាន់​រាជធានី​ភ្នំពេញ​និង​ខេត្ត​ជាប់​ព្រំប្រទល់​ទៀតផង​។ នេះ​បើ​យោងតាម​ប្រធាន​មន្ទី​កសិកម្ម​ខេត្តព្រៃវែង ។​

​តាម​របាយការណ៍​រប​ស់​រដ្ឋបាល​ជលផល​បានឱ្យដឹងថា​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​ជលផល​ឆ្នាំ​២០១៥ -២០២៤​និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិ វឌ្ឍន៍​វារីវប្បកម្ម​ឆ្នាំ ២០១៦-២០៣០ កន្លងមក​រដ្ឋ​បាលជ​ល​ផល​មាន​ក្តីសង្ឃឹម​ថា​នៅ​ឆ្នាំ ​២០២៤ កម្ពុជា​អាច​ផ្គត់ផ្គង់​ផល​ជលផល​តាមរយៈ​ការធ្វើ​វារីវប្បកម្ម​ប្រមាណ ជា ៧៤០ ០០០ តោន ដែលមាន​កំណើន ជា​មធ្យម ២០% ជា​រៀងរាល់ឆ្នាំ ៕BR​