សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធគ្រឿងញៀនជិត១គីឡូក្រាម នៅស្រុកចិត្របុរី

112
ចែករម្លែក

ដោយ:កាំពី/ក្រចេះ ៖ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយការិយាល័យគ្រឿង​ញៀនខេត្ត ក្រោមការចង្អុលបង្ហាញពីលោក លន់ សុផាត ស្នងការនគរបាលខេត្ត ,គណះបញ្ជាការឯកភាពក្រុង និងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តនៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងគ្រឿងញៀនចំនួន១១កញ្ចប់(ជិត១គីឡូក្រាម)នៅនិងផ្ទះឈ្មោះឈាវ ស៊ីនា ស្ថិតនៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អេង ហឿន អធិការនគរបាលក្រុងក្រចេះ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣នេះ ជនសង្ស័យឈ្មោះឈាវ សុនា ជាមុខសញ្ញាចាសដែលកម្លាំងនគរបាលក្រុងតាមប្រមាញមុខសញ្ញា លុះដល់ថ្ងៃម្សិលមិននេះ កម្លាំងរបស់លោកបានសហការជាមួយ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់មានឈ្មោះដូចខាងក្រោម

១.ឈ្មោះ ឈាវ សុីនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ ហ៊ួន ប៊ុនធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
៣.ឈ្មោះ ម៉ាន វ៉ា អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

ដកហូតវត្ថុតាងរួមមាន ÷ ម្ស៉ៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់(ធំ០៩កញ្ចប់,តូច០២កញ្ចប់) ជិត១គីឡូក្រាម ថ្នាំគ្រាប់(សង្ស័យជាគ្រឿងញៀន) ចំនួន ១៦៩គ្រាប់(ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់),ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ទុយោសម្រាប់ចូករំលែកគ្រឿងញន ចំនួន០២, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និង វត្ថុតាង ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕/B