ផ្នែកអនុវត្តដីកាបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន

119
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ផ្នែកអនុវត្តដីកានៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកាលពីព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ​ពី បទ ជួញដូរគ្រឿងញៀន។ជនសង្ស័យរូបនេះត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក រតនមណ្ឌល ចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុច​វាលស្រែស្ថិតនៅក្នុងភូមិបឹងអំពិលឃុំស្តៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ កង សុផាន់ណា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ទទួបន្ទុកផ្នែកអនុវត្តដីកាបាឲ្យដឹងថាជនសង្ស័យមានឈ្មោះហឿន សារី ភេទប្រុសអាយុ៣៧ឆ្នាំនៅផ្ទះលេខ 235 ក្រុមទី9ភូមិគីឡូ38ឃុំត្រែងស្រុករតនៈមណ្ឌលខេត្តបាុត់ដំបង។
លោកនាយការិយាល័យបានបញ្ជាក់ថាការចាប់ខ្លួនជនសង្ស័យរូបនេះគឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួនលេខ110ត.ព្រចុះថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ2020ដោយលោកជា វណ្ណៈចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចភូមិជាមន្ត្រីឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបងកាលពីថ្ងៃទី11 ខែសីហាឆ្នាំ 2019 ។

លោក កង សុផាន់ណា បានបញ្ជាក់ថា ក្រោយពេលអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលបញ្ជូនមកដល់ភ្លាមការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការការតាមនីតិវិធី៕/B