បុរសជនជាតិអង់គ្លេសវយ័ចាស់ម្នាក់ដេកស្លាប់ក្នុងបន្ទុបផ្ទះជួលក្នុងក្រុងព្រះសីហនុ

111
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសជនជាតិអង់គ្លេសវយ័ ចាស់ម្នាក់បានស្លាប់ នៅបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុនៅយប់ថ្ងៃទី ១២ខែកក្កដាឆ្នាំ២០២០ តាមការសន្និដ្ឋានជំហ៊ានដំបូងរបស់ សមត្ថកិច្ចជំនាញ ជនរងគ្រោះអាចស្លាប់ដោយគាំងបេះដូង។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ថាជនរងគ្រោះឈ្មោះ West Stephen Leslie ភេទប្រុស ជនជាតិ អង់គ្លេស កើតនៅឆ្នាំ1957 កាន់លិខិតឆ្លងដែនលេខ GBR533956692 មានសុពលភាពដលថ្ងៃទី 15.04.2026 ទិដ្ឋាការលេខ EI 02299375 មានសុពលភាពដល់ថ្ងៃទី 08.08.2020 មុខរបរ ទេសចរណ៍ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពដដែលបន្តរថា បើឆ្លងតាម ពិនិត្យ ពីសមត្ថកិច្ច បច្ចេកទេស វិទ្យាសាស្ត្រ និងកោសល្យវិច័្ចយ និងលោកគ្រូពេទ្យជំនាញ សាកសពស្លាប់ដោយសារ គាំងបេះដូង។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើរក្សាទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ដេីម្បីបន្តនីតិវិធី រង់ចាំសម្រេចពីក្រុមគ្រួសារ និងស្ថាតទូតរបស់សាម៉ី៕/B