លោកឆាយ ម៉ាទីណាល់ នាយករដ្ឋ បាលខេត្តឡើងជាអភិបាលរងខេត្ត ជំនួសលោក ហឿង សុគន្ធ អភិបាល រងខេត្តដែលត្រូវចួលនិវត្តន៍

85
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅសាលប្រជុំសន្និសិទមិត្តភាពបាត់ដំបង ដាណាំងកាលពីព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០មានរៀបចំពិធីប្រកាសលោកឆាយ ម៉ាទីណាល់នាយករដ្ឋបាលសាលាខេត្តចូលកាន់តំណែងជាអភិបាលរងខេត្តជំនួសលោកហឿង សុគន្ធអភិបាលរងខេត្តដែលត្រូវចូលនិវត្តន៍ក្រោមអធិតីភាពលោកឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ។

ចូលរួមក្នុងពិធីនេះដែរមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈអភិបាល​ខេត្តបាត់ដំបងប្តតិភូមកពីក្រសួងមហាផ្ទៃ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តនិងកងកម្លាំងប្រដាប់អាវុធសរុបជាង១០០នាក់។

លោកឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍សំណេះសណាលដោយបានធ្វើការកោតសរសើរនិងវសយតម្លៃខ្ពស់ចំពោះលោកហឿង សុគន្ធដែលបានខិតខំបំពេញ
ការងារក្នុងការចូលរួមដឹកនាំគ្រប់គ្រងកសាងប្រទេសជាតិក្នុងមុខតំណែងជាអភិបាលរងខេត្តបាត់ដំបងធ្វើឲ្យខេត្តមានការីកចម្រើនលើគ្រប់វិស័យនាពេលកន្លងមក។ ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការក៍បានកោតសរសើរនិឪងវាយតម្លៃខ្ពស់ចំពោះផលោកឆាយ ម៉ាទីណាល់ដែលទទួលការតែងតាំងមុខតំណែងជាអភិបាលរងនាពេលនេះ។

លោកសង្ឃឹមជឿជាក់ថាលោកអភិបាលរងខេត្តថ្មីនិងលោកនាយករដ្ឋបាលសាលាខេត្តថ្មីនឹងខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនតាមរយះចំណេះដឹង សមត្ថភាពនិងបទពិសោធន៍ដែលមានពីមុនមកដើម្បីបន្តចូលរួមក្នុងការដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍខេត្ត
របស់យើងឲ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

នៅទីបញ្ចប់មានថតរូបជាអនុស្សាវរីយ៍និងជូនបាច់ផ្កាដល់អ្នកចូលកាន់ដុះណែងថ្មី៕/B