​ឆ្នាំ ២០១៩ រតនគិរី នាំចេញ​កសិ ផល​ទៅ​ក្រៅប្រទេស​បាន​ជិត ៣៧ លាន​ដុល្លារ​

164
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(ភ្នំពេញ​)៖​ខេត្តរតនគិរី​ដែលជា​ខេត្ត​មាន​សក្ដានុពល​អំណោយផល​ដល់​ការដាំដុះ​ដំណាំ​ពិសេស​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ការ​ចិញ្ចឹមសត្វ​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​នាំចេញ​នូវ​កសិផល​ទៅ​ក្រៅប្រទេស​បាន​ប្រមាណ ៨៧,៦០៤ តោន​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត ៣៧ លាន​ដុល្លារ​អាមេរិក ។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​ថ្លែង​នៅក្នុង​សន្និសីទ​សារ ព័ត៌មាន​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងាំ​ទី ១៣ ខែ កក្កដា​នេះ ។​

​ប្រភព​សេដ្ឋកិច្ច​សំខាន់​របស់​ខេត្ត គឺវិស័យ​កសិឧស្សាហកម្ម ក្នុង​ឆ្នាំ ២០១៩កន្លងទៅនេះ​ការងារ​ផលិតកម្ម​ដំណាំ​អនុវត្តបាន​លើ​ផ្ទៃដី​សរុប ១៦៨,៥៤៣ហិកតា​ក្នុងនោះ​ដំណាំ​ស្រូវ​អនុវត្តបាន២៦,៧២៧ហិកតា​ស្នើ​នឹង​១០១.២%នៃ​ផែនការ​ដោយមាន​ទិន្នផល ២.៣១៩ តោន​/​ហិកតា​,​កៅស៊ូ​គ្រួសារ​និង​កៅស៊ូ​ឧស្សាហកម្ម​សរុប ៦៥,៩៣៧ហិកតា​មាន​ផ្ទៃដី​អាជីវកម្ម​ជៀរ​ជ័រ​ចំនួន ៤១,១៨៨​ហិកតា​ដែលមាន​បរិមាណ​ផល​ជា​ជ័រ​ក្រែប​ប្រមាណ ៣០,៤៧៩ តោន ។ ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​សរុប៣៩,៧៨៤ហិកតា​មាន​ផ្ទៃដី​ប្រមូល​ផល​ចំនួន ២០,៩៨៦​ហិកតា​ទិន្នផល​ជា​មធ្យម​០.៥៣៩​តោន​/​ហិកតា​,​ដំណាំ​ម្រេច​សរុប ៩១២​ហិកតា និង​មាន​ផ្ទៃដី​ប្រមូល​ផល ចំនួន ៦១១ ហិកតា​មាន​ទិន្នផល​២.០៣​តោន​/​ហិកតា ។ ក្រៅពីនេះ​មាន​ដំណាំ​រួមផ្សំ​និង​ដំណាំ​ឧស្សាហកម្ម​ប្រចាំ​រដូវ​មាន​ផ្ទៃដី​សរុប ២២,៩៤៧ ហិកតា​។​

​បច្ចុប្បន្ន​ខេត្តរតនគិរី​មាន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​មាន​ចំនួន២៧ក្រុមហ៊ុន​មាន​ផ្ទៃដី​សរុប​ចំនួន​១២៤,៦៦៩​ហិកតា​បាន​អនុវត្ត​ការដាំដុះ​ចំនួន ៥៥,០៤៣ ហិកតា​ក្នុងនោះ​រួមមាន​៖​កៅស៊ូ​ចំនួន ​២៥,០២១​ហិកតា​,​ស្វាយចន្ទី​ចំនួន ១,៥០៦​ហិកតា​,​ចេកអំបូង​លឿង​ចំនួន៨,៤៩៣​ហិកតា ,​ស្រកា នាគ​ចំនួន​៤៨០​ហិកតា​, ខ្នុរ​ចំនួន ៧៦៣ ហិកតា​, ដូង​ចំនួន ៥៥៥​ហិកតា​, ស្វាយ​ចំនួន ៣,៨៤៨​ហិកតា​និង​ប្រភេទ​ឈើ​ហូប​ផ្លែ​ផ្សេងៗ​ទៀត មាន​ធុ​រេ​ន តា​ង៉ែ​ន មៀន ក្រូច និង ម្នាស់​ជាដើម ។ នេះ​តាម​ការបញ្ជាក់​របស់លោក​អភិបាលខេត្ត​រតនគិរី ។​

​ជាមួយគ្នានេះ​ខេត្ត​ក៏មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ក្រែប ចំនួន​០៧​ទីតាំង​និង​សិប្បកម្ម​កៅ ស៊ូ​សន្លឹក​មាន០៩​ទីតាំងហើយ​បរិមាណ​ជ័រកៅស៊ូ​ក្រែបមាន​ប្រមាណ​ជា​មធ្យម ៣០,៤៧៩​តោន​/​ឆ្នាំ និង​រោងចក្រ​កែច្នៃ​ដំឡូង​មី​០១​ទីតាំង​កំពុង​កែច្នៃ​ជា​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​ដើម្បី​នាំចេញ​។​

​ក្រុមហ៊ុន​វិនិយោគ រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថាន​ឯកជន​ក្នុង​ខេត្ត​សរុប​ចំនួន ២៣០ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ឱកាស​ការងារ និង​កំពុង​បានផ្តល់​ការងារ​ដល់​បុគ្គលិក​កម្មករ​ប្រមាណ​១១,១៣៦​នាក់​និង​មាន​អង្គការក្រៅរដ្ឋាភិ បាល​ចំនួន៣៩​កំពុង​ប្រតិបត្តិការ​នៅក្នុង​ខេត្ត​។​ជាក់ស្តែង​នាពេល​ប​ច្ចុប្បន្ន​មាន​តម្រូវ ការ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​២,០០០​នាក់​បន្ថែមទៀត​លើ​វិស័យ​កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម ៕​