ហ្វីលីពីន​រាយការណ៍​អ្នកស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​

205
ចែករម្លែក

​ក្រសួង​សុខាភិបាល​ហ្វីលីពីន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​កក្កដា​ថា ហ្វីលីពីន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​ចំនួន​១៦២​នាក់​នៅ​២៤​ម៉ោង​កន្លងមក​ដែល​ជា​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​​នៅ​ប្រទេស​នេះ​។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា​អ្នក​ស្លាប់​សរុប​បាន​កើនឡើង​ដល់​១.៥៣៤ នាក់​ខណៈពេល​ដែល​ករណី​ឆ្លង​វីរុស​នេះ​បាន​កើនឡើង​២.១២៤ នាក់​បន្ថែម ដល់​ចំនួន​៥៦.២៥៩ នាក់​។​

​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ថា ចំនួន​អ្នក​ស្លាប់​១៦២ នាក់​នេះ ស្មើនឹង​ជាង​ពាក់កណ្តាល​នៃ​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​កាលពី​ខែ​មិថុនា​និង​ស្មើ​១​ភាគ​៣​នៃ​ចំនួន​​នេះ​នៅក្នុង​ខែកក្កដា ។​

​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​បន្ធូរបន្ថយ​ការបិទ​ខ្ទប់​តឹងរឹង​បំផុត​នៅក្នុង​រដ្ឋធានី​ម៉ានីល​កាលពី​ខែ​មិថុនា​ដើម្បី​អោយ​ជីវិត​សេដ្ឋកិច្ច​មាន​សកម្មភាព​វិញ​ខ្លះ តែ​នៅ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​។​

​លោក​បាន​បញ្ជា​អោយ​រឹតត្បិត​ឡើងវិញ​នៅ​ក្រុង​សេប៊ុ​យ​ចាប់ពី​ថ្ងៃ​១៦​កក្កដា​មក ក្រោយ​ផ្ទុះ​ការឆ្លង​វីរុស​ជាថ្មី​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ទៀត​ទាត់ បាន​ពណ៌នា​ជំងឺ​ឆ្លងកូវី​ដ​១៩​នេះ​ថា​ជាការ​ប្រឈម​ខ្លាំង​មួយ និង​ថា​បណ្តា​មន្ទីរពេទ្យ​ក្នុង​ក្រុង​ម៉ានីល កាន់តែ​ជិត​អស់​កន្លែង​ទទួល​អ្នក​​ជំងឺ ដោយ​គ្រែពេទ្យ​មាន​អ្នកជំងឺ​ដេក​កើន​ពី​៤៨​ភាគរយ​មក​ដល់​៧០​ភាគរយ​នៅ​ថ្ងៃ​១១​កក្កដា​៕

​អ្នកដំណើរ​ពាក់​ម៉ាស់​មុខ​នៅ​ក្រុង​ម៉ានីល​កាលពី​ថ្ងៃ​១១​កក្កដា