នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់និងថ្នាំញៀន ១កញ្ចប់

129
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនជនសង្ស័យ២នាក់ចាប់យកវត្ថុតាងថ្នាំញៀន១កញ្ចប់។ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

នគរបាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននោះទី១ឈ្មោះ ឆន ស្រី មុំ អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ និងទី២ឈ្មោះ ម៉ា ប៉ូរ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបន្ទជួលជាមួយគ្នា។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំងពីនាក់ខាងលើគឺលោកបានដឹកនាំកម្លាំងចុះធ្វើល្បាតក្នុងមូលដ្ឋានដោយមានការសង្ស័យក៍សុំគោលការលោកអធិការដើម្បីចូលឆែកឆេក្នុងបន្ទប់ជួលនោះទើបរកឃើញថ្នាំញៀ១កញ្ចប់នៅក្នុងហោរប៉ាវ រសប់ឈ្មោះ ឆន ស្រី មុំ ទើបឃាត់ខ្លួនពួកគេតែម្តង។ ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តក្នុងទឹកនោមឃើញថាពួកគេមានផ្ទុកនូវសារធាតុញៀនទាំងពីនាក់។

បច្ចប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិ៕/B