គ្រោងចំណាយថវិកា៥០លានអឺរ៉ូស្តារស្ទឹងស្វាយចេកឡើងវិញ

285
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ ស្ទឹងស្វាយចេកមានប្រវែងរហូតដល់៧៦គីឡូម៉ែត្រ ដែលគោករាក់ ស្ទើស្មើនឹងដីស្រែនៅកន្លែងខ្លះ ត្រូវបានក្រសួងធនធានទឹកនិងឧតុនិយម រៀបចំ ស្តារនិងភិវឌ្ឍន៍ឡើងវិញ ដោយគ្រោងចំណាយកញ្ចប់ថវិការបស់ទីភ្នាក់អភិវឌ្ឍន៍ បា រាំង ( AFD )ចំនួន៥០លានអឺរ៉ូដែលនឹងត្រូវអនុវត្តនៅក្នុងឆ្នាំ២០២១។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមទទួលបន្ទុកផ្នែកសហប្រត្តិបត្តិការអន្តរជាតិ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ថា ស្ទឹងស្វាយចេកដែលមានផ្ទៃរងទឹកភ្លៀងមួយ ផ្នែកធំនៅក្នុងប្រទេស ថៃនិងមួយផ្នែកស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ សព្វថ្ងៃវា បានក្លាយជាស្ទឹងងាប់ (លែងមានចរន្តទឹកហូរ)ដោយសារគោករាក់ដែលកន្លែងខ្លះ មានសភាពស្មើនឹងដីស្រែទៅហើយ។

ស្ទឹងស្វាយចេកដែលគោករាក់នេះ ត្រូវបានអ្នកនាំពាក្យខាងលើនិយាយថា មានប្រវែងរហូតដល់៧៦គីឡូម៉ែត្រគិតចាប់ពីព្រំដែនកម្ពុជា ថៃ មកដល់ស្ទឹងសិរី សោភ័ណតែងបង្កឱ្យមានទឹកជំនន់រាល់ឆ្នាំ តែបន្ទាប់ពីជំនន់តែប៉ុន្មានថ្ងៃក៏ប្រែទៅ ជាអស់ទឹកនិងខ្វះទឹកសម្រាប់ស្រោចស្រពដំណាំនិងទឹកសម្រាប់ប្រើប្រាស់ វិញ ។

លោកចាន់ យុត្ថាបានបញ្ជាក់ថាមូលហេតុដែលនាំឱ្យកើតមានជំនន់ដោយ សារស្ទឹងនេះគោករាក់ ធ្វើឱ្យទឹកហូរមកពីតំបន់ខ្ពស់បែកសាយទៅលិចភូមិ និង វាល ស្រែ។ ការដែលស្ទឹងនេះគោករាក់បន្តិចម្តង គឺមកពីអ្នករស់នៅតាមដង ស្ទឹង នេះជាយូរមកហើយ បានសាងសង់ទំនប់កាត់ស្ទឹងជាដំណាក់ៗ ដើម្បីទប់ទឹក ទុក ប្រើ ធ្វើឱ្យដីល្បប់ ហូរលប់ស្ទឹងនេះបន្តិចម្តងៗ រហូតធ្វើឱ្យស្ទឹងស្វាយចេក ក្លាយ ជា ស្ទឹងងាប់ដូចសព្វ ថ្ងៃ ។ ផ្តើមចេញពីបញ្ហាដូចខាងលើទើបយើង(យុត្ថា)ដឹកនាំក្រុម ការងារចុះ ពិនិត្យ លទ្ធ ភាពស្តារឡើងវិញកាលពីថ្ងៃទី១១និង១២ខែកក្កដា។

គម្រោងស្តារឡើងវិញស្ទឹងស្វាយចេកនេះ អ្នកនាំពាក្យក្រសួងជំនាញខាង លើនិយាយឱ្យដឹងថា ប្រើប្រាស់ថវិការបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង( AFD) ចំនួន ប្រមាណជា៥០លានអឺរ៉ូសម្រាប់ស្តារតួរស្ទឹង សាងសង់សំណង់ស្ទាក់ទឹក សំណង់ សិល្បៈកានិងអាងទឹកតូចៗ៧ កន្លែង ដែលមានសមត្ថភាពស្តុបទឹក សរុបបាន៧០ លានម៉ែត្រគូប សម្រាប់ស្រោច ស្រពផ្ទៃដីស្រូវវស្សាបានចំនួន៧ម៉ឺនហិកតាស្រូវ ប្រាំងប្រមាណ១ម៉ឺនហិកតានិងទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ តំបន់ខាងលើជា តំបន់ប្រឈមទឹកជំនន់ក្នុងរដូវវស្សា ខ្វះទឹកស្រោចស្រពចុងរដូវវស្សា និង ខ្វះទឹក ប្រើប្រាស់នៅរដូវប្រាំង។

លោកចាន់ យុត្ថាបញ្ជាក់ដូច្នេះថា គម្រោងខាងលើនេះបានធ្វើការសិក្សាជា បន្តបន្ទាប់ច្រើនដងហើយជាមួយនឹងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងដោះស្រាយ បញ្ហាទឹកជំនន់ ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម និង ទឹកប្រើប្រាស់ប្រចាំ ថ្ងៃ។ គម្រោងនេះនឹងចាប់អនុវត្តនៅក្នុងឆ្នាំ២០២១ខាងមុខ៕/B