តារាចម្រៀង ជុំ លី​ណូ មានកូន​ស្រី​ម្នាក់​ហើយ​ក្រោយ​ភ្ជាប់ពាក្យ​ជាមួយ​សង្សារ​បាន​កន្លះ​ឆ្នាំ​

260
ចែករម្លែក

ភ្នំពេញ​៖ ក្រោយពេល​សង្សារ​តារាចម្រៀង​ប្រុស​ល្បីឈ្មោះ​មួយរូប​គឺ​លោក ជុំ លី​ណូ ពពោះកូន​ក្នុង​ផ្ទៃ​អស់​រយៈពេល​ជាច្រើន​ខែ​មក ពេលនេះក៏បាន​សម្រាល​ដោយ​ជោគជ័យ​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​រំភើបចិត្ត​ខ្លាំងណាស់​។​

​កូន​ដំបូង​របស់លោក ជុំ លី​ណូ គឺជា​កូនស្រី ហើយ​គ្រាន់តែ​កើតមក​ភ្លាម សម្រស់​ក៏​ស្រស់ស្អាត និង​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ថែមទៀត​ផង​។​

​ក្រោយពេល បានឃើញ​មុខ​កូនស្រី លោក ជុំ លី​ណូ ក៏បាន​បង្ហោះ​រូប​កូន​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០​ បានធ្វើឱ្យ មហាជន​និង​អ្នកគាំទ្រ ជាច្រើន​ក៏បាន​នាំគ្នា​ចូលរួម​អបអរសាទរ ដល់​តារា​ប្រុស​រូបនេះ និង​ក្រុមគ្រួសារ ដែល​ទទួលបាន​សមាជិក​ថ្មី ។​

​សូម​រំលឹក​ផងដែរ​ថា តារាចម្រៀង​ជុំ លី​ណូ បានប្រកាស​គម្រោង​រៀបការ​ជាមួយ​អ្នកនាង អូន ជី​ជី ដោយ​ដាក់​ថ្ងៃ​រៀបការ​នៅ​ឆ្នាំ​២០២១​ខាង​មុ​ខ បន្ទាប់ពី​ពួកគេ​ព្រមព្រៀងគ្នា​ភ្ជាប់ពាក្យកាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ នៅផ្ទះ​ខាង​ស្រី ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​ក្រោយពី​ពួកគេ​បាន​ចាប់ដៃ​ជា​គូ​អនាគត​មក បាន​បង្កើត​មុខ​របរមួយ​គឺ​បើក​ហ្កា​រ៉ា​សលក់​រថយន្ត ទំនើប​ដោយ​ដាក់​យីហោ​ឈ្មោះថា “​ជុំ លី​ណូ US8888”៕ ដោយ​: បូ​រិ​ន​/Ha