​អភិបាលរង​ខេត្តព្រះវិហារ​នាំយក​ទៀនវស្សា​ចំនួន​៦​គូរ​រួម​នឹង​ទេយ្យទាន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​៦​វត្ដ​

188
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​ទៀនវស្សា​ចំនួន​៦​គូ​ព្រមទាំង​ទេយ្យទាន​និង​គ្រឿង​បរិក្ខា​មួយចំនួនទៀត​ត្រូវបាន​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្ត​នាំយកទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សី​ម៉ា​ចំនួន​៦​វត្ដ​ក្នុង​ក្រុង​ព្រះវិហារ​។​

​ពិធី​នេះ​គឺ​បាន​ប្រព្រឹត្តឡើង​កាលពី​សៀ​ល​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០២០​ស្ថិតក្នុង​បរិវេណ​វត្ត​ពោធិ​សីលា​រាម​(​ហៅ​វត្ត​វត្ត​គីឡូ​លេខ​៨)​ក្នុងភូមិ​អភិវឌ្ឍ​ន៏​សង្កា​ត​ប៉ា​លហាល​ក្រុង​/​ខេត្តព្រះវិហារ​។​ក្រោម​អធិបតីភាព​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្ត​,​លោក​ម៉ុម​ចន្ទ​លី​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​រួម​និង​ថ្នាក់ដឹកនាំ​បណ្តា​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្ត​បាន​ថ្លែង​សំណេះសំណាល​ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​ដោយ​លោកស្រី​បាន​ពាំនាំ​ប្រសា​ស​ន៏​ផ្តាំផ្ញើរ​សាកសួរ​សុខ​ទុក​ពី​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​។​ជាមួយគ្នា​នោះដែរ​លោកស្រី​អភិបាលរង​ខេត្ត​ក៏បាន​លើកឡើងថា​ដោយ​ប្រទេស​យើង​មាន​សុខសន្តិភាព​ដូច​សព្វថ្ងៃនេះ​ទើប​យើង​មាន​វត្ត​អា​រ៉ា​ម​។​

​ការធ្វើ​បុណ្យ​ដាក់​ទាន​ដែលមាន​វត្ត​អា​រ៉ា​ម​ដែលជា​កន្លែង​ប្រារព្វ​នឹង​ជាទី​សក្ការៈបូជា​នេះ​វា​និង​ធ្វើឱ្យ​មនុស្ស​មានចិត្ត​រំងាប់​ដោយ​ដឹង​នូវ​អ្វី​ដែលជា​បុណ្យ​និង​ដឹង​នៅ​អ្វី​ដែលជា​បាប​។​ចឹ​ង​បុណ្យ​នេះ​ធ្វើឱ្យ​យើង​គ្រប់គ្នា​ចេះ​គោរព​គ្នា​ទៅវិញទៅមក​ដឹងខុសដឹងត្រូវ​វា​ផ្ទុយ​ស្រលះ​កាលពី​ជំនាន​ខ្មែរក្រហម​។​

​លោកស្រី​ចឹក​ហេង​និង​លោក​ម៉ុម​ចន្ទ​លី​និង​សហការី​ក៏បាន​វេរ​ប្រគេន​ទេយ្យទាន​ប្រគេន​ដល់​ព្រះសង្ឃ​ទាំង​៦​វត្ត​ដោយ​ក្នុង​១​វត្តៗ​មាន​ទៀនវស្សា​១​គូរ​ត្រីខ​១​កេះ​,​ទឹក​សុទ្ធ​២​កេះ​,​ទឹកក្រូច​២​កេះ​,​អង្ករ​៥០​គីឡូក្រាម​,​ទឹកត្រី​១​យូរ​,​ទឹកស៊ីអ៊ីវ​១​យូរ​,​ប្រេងម៉ាស៊ូត​៣០​លីត្រ​,​ថវិកា​ចំនួន​៤៥​ម៉ឺន​រៀល​។​ក្នុងនោះ​លោក​ម៉ុម​ចន្ទ​លី​ក៏បាន​ប្រគេន​ផ្ទាំង​សូ​ឡា​១​កំ​ប្លែ​ប្រគេន​ដល់​ព្រះសង្ឃ​ទាំង​៦​វត្ត​និង​ថវិកា​១​វត្តៗ​ចំនួន​១០​ម៉ឺន​រៀល​៕S/​