​មេបញ្ជាការ​ប៉េអឹម​ខេត្តព្រះវិហារ​យក​អំណោយ​ជូន​ពលរដ្ឋ​ដែលមាន​ជំងឺ​ប្រចាំកាយ​

210
ចែករម្លែក

ដោយ​៖​ភ្នំ​ដែក​/​ខេត្តព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០២០​បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​រួម​និង​ថវិកា​ផ្ទាល់ខ្លួន​ផ្តល់ជូន​ពលរដ្ឋ​ចំនួន​មួយ​គ្រួសារ​ដែលមាន​ជំងឺ​ប្រចាំកាយ​។​

​គ្រួសារ​ក្រីក្រ​នោះ​រស់នៅ​ភូមិ​ពុ​ទ្ធ្រា​ឃុំ​ពុ​ទ្ធ្រា​ស្រុក​ជ័យ​ខេត្តព្រះវិហារ​ដែល​កំពុង​ជួប​កា​លំបាក​ខ្វះខាត​លើ​ជីវភាព​ប្រចាំថ្ងៃ​។​ក្នុងឱកាស​នោះ​លោក​មេបញ្ជាការ​ក៏បាន​អាណិតអាសូរ​ជា​ពន់ពេក​គឺ​រួមចំណែក​ក្នុងការ​លំបាក​របស់​គ្រួសារ​នេះ​បាន​មួយ​ភាគ​ដែរ​។​លោក​ថាបើ​ទោះបី​អំណោយ​ដែល​លោក​បាន​ផ្តល់ជូន​នាពេលនេះ​មាន​តិចតួច​ក៏ពិតមែន​។​តែ​ក៏បាន​ដោះស្រាយបាន​មួយរយៈ​ពេល​ខ្លី​ក្នុង​គ្រា​ដែល​យើង​កំពុង​ជួប​បញ្ហា​ខ្វៈ​ខាត​។​


​ដោយ​លោក​ចាត់ទុក​ពុទ្ធចក្រ​និង​អាណាចក្រ​ដើរ​ទទឹម​គ្នា​នោះ​នៅ​ថ្ងៃ​ដដែល​លោក​មេបញ្ជាការ​មេបញ្ជាការ​ង​និង​សហការី​ក៏បាន​នាំ​ទៀនវស្សា​និង​ទេយ្យទាន​ព្រមទាំង​គ្រឿង​បរិក្ខា​ទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សី​ម៉ា​វត្ត​វត្ត​ចំនួន​២​។​គឺ​វត្ត​សិលា​និម្មិត​ហៅ​វត្ត​ពុទ្ទ្រា​ដែល​ស្ថិតនៅ​ក្នុងភូមិ​ឃុំ​នឹង​ស្រុក​ខាងលើ​នោះ​ផងដែរ​។​ទី​២​វត្ត​នៅ​ពុទ្ធ​សី​ម៉ា​(​វត្ត​សំពៅ​កែវ​)​ស្ថិតក្នុង​ភូមិ​ពើក​ឃុំ​ពុទ្ទ្រា​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​

​នេះ​គឺជា​សក្ខីភាព​មួយ​ដែល​ផ្តើមចេញពី​ប្រទេសមួយ​ដែលមាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៃ​យើង​។​ដែល​សម្តេច​លោក​បានចាត់ទុក​សាសនា​គឺជា​សាសនា​របស់​រដ្ឋ​។​ទទឹម​នោះ​លោក​ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ដោយ​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ឱ្យខាងតែបាន​នូវ​រាល់​កា​រីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​។​


​គួរបញ្ជាក់​ផងដែរ​ថា​ទេយ្យទាន​ដែល​លោក​មេបញ្ជាកា​វេ​ប្រគេន​ដល់​ព្រះសង្ឃ​ទាំង​២​វត្ត​នោះ​ដោយ​ក្នុង​១​វត្តៗ​ប្រគេន​ទៀនវស្សា​ចំនួន​១​គូ​,​អង្ករ​ចំនួន​២​បេ​,​មី​២​កេះ​,​ទឹក​សុទ្ធ​២​កេះ​,​ទឹកក្រូច​១​កេះ​,ប្រេងឆា​១​ដប​ធំ​,​ខ្ទឹមស​២​គ​.​ក​,​ស្ករស​២​គ​.​ក​,​ប៊ីចេង​២​គ​.​ក​,​អំបិល​២​គ​.​ក​,​ទឹកស៊ីអ៊ីវ​២​យូរ​,​កា​តាប​ចំនួន​២,​ប្រេងម៉ាស៊ូត​ចំនួន​៣០​លីត្រ​,​រួម​និង​បច្ច័យ​១​ចំនួន​ផងដែរ​៕S/​