​ឃើញ​បុរស​ពីរ​នាក់​ស្លាប់​ក្បែរ​ម៉ូតូ​,​សមត្ថកិច្ច​ថា​ជិះ​ជ្រុល​ធ្លាក់​ប្រឡាយ​ដោយ​ខ្លួនឯង

161
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​អ្នកដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​កាលពី​ព្រលឹម​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២០​បាន​ប្រទះឃើញ​បុរស​ពីរ​នាក់​ស្លាប់​ក្នុង​ស្នាមភ្លោះ​ក្បែរ​ម៉ូតូ​មួយគ្រឿង​ដែល​រង​ការខូចខាត​ផ្នែក​ខាងមុខ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ទឹកដី​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ​។​

​មន្ត្រីនគរបាល​ខេត្តកំពត​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​១.​ឈ្មោះ​សួស​សា​រ៉ា​យ​អាយុ​៣១​ឆ្នាំ​,២.​ឈ្មោះ​សោម​កប​អាយុ​២៨​ឆ្នាំ​។​ទាំងពីរ​នាក់​នៅ​ភូមិ​ត្រពាំង​ស្ដៅ​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ខេត្តកំពត​។​ប្រភព​ដដែល​បាន​បន្តថា​៖​នា​ព្រលឹម​ស្រាងៗ​ថ្ងៃទី​១៣​ខែកក្កដា​ខណៈពេល​ធ្វើដំណើ​រ​ដល់​ចំណុច​ក្បែរ​អាស្រម​យាយ​ម៉ៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​ទ្វារ​ថ្មី​ឃុំ​ព្រៃ​ថ្នង​ស្រុក​ទឹកឈូ​អ្នកដំណើរ​បាន​ប្រទះឃើញ​បុរស​ពី​នាក់​ដេក​ស្តូកស្តឹង​ក្នុង​ស្នាមភ្លោះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​។

ហេតុការណ៍​នេះ​អាច​កើតឡើង​នៅ​ម៉ោង​ប្រហែល​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​ស្រប​ពេលដែល​ផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់​ដោយ​ពុំមាន​អ្នកណា​បានឃើញ​។​តាមរយៈ​ការស្រាវជ្រាវ​សាវតា​អ្នក​ទាំងពីរ​ក្រោយ​ធ្វើ​កោសល្យវិច័យ​និង​រៀបចំ​រួចរាល់​សមត្ថកិច្ច​ក៏​ដឹក​សាកសព​ដល់​លំនៅស្ថាន រួច​ប្រគល់ជូន​ក្រុមគ្រួសារ​៕S/​