ផ្តល់​រថយន្ត​-​អាវ​ពោង​សុវត្ថិភាព​ដល់​បណ្តា​អង្គភាព​ចំណុះ​យោធភូមិភាគ​ពិសេស​

144
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​រថយន្ត​ចំនួន​៤​គ្រឿង​និង​អាវ​ពោង​សុវត្ថិភាព​ចំនួន​៤៥០​អាវ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ចែកជូន​ដល់​បណ្តា​អង្គភាព​ចំណុះ​យោធភូមិភាគ​ពិសេស​។​ក្នុងនោះ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ទទួលបាន​រថយន្ត​២​គ្រឿង​អាវ​ពោង​ចំនួន​៥០​អាវ​។​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​ទទួលបាន​រថយន្ត​ចំនួន​២​គ្រឿង អាវ​ពោង​៥០​អាវ កងការពារ​ព្រំដែន​៥០​អាវ ទីបញ្ជាការ​យោធភូមិភាគ​ទទួលបាន​៣០០​អាវ​។

​ពិធី​នេះ​បានធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ប្រចាំ​ខែកក្កដា និង​ដាក់ចេញ​ផែន​ការណ៍ ការងារ​សម្រាប់​ខែសីហា​ឆ្នាំ​២០២០​ដែល​ប្រារព្ធ​ឡើង​នៅ​យោធភូមិភាគ​ពិសេស​។​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ពូ​សា​ប៊ុត​ឌី​មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​យោធភូមិភាគ​ពិសេស​កាលពី​ព្រឹក​ថ្ងៃ​១៣​ខែកក្កដា​ឆ្នាំ​២០២០​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ពូ​សា​ប៊ុត​ឌី​បានលើកឡើង​អំពី​លទ្ធផល​នានា​ក្នុងការ​បំពេញភារកិច្ច​និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​មួយចំនួន​រួមមាន​ការគ្រប់គ្រង​កម្លាំង​និង​សម្ភារ​ត្រៀម​អន្តរាគមន៍​គ្រោះមហន្តរាយ​។​ជំរុញ​ការងារ​បើក​វគ្គ​ហ្វឹកហ្វឺន​ចំនួន​៨​វគ្គ​តាម​ផែនការ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​សម្ភារ​បច្ចេកទេស​ជំរុញ​ការងារ​បង្កបង្កើនផល​ចិញ្ចឹមសត្វ​ការកសាង​ជំរុំ​ជម្រក​និង​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​និង​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​។​

​សូម​រំលឹកថា​រថយន្ត​ទាំង​៤​គ្រឿង​ដែល​បាន​ចែកជូន​ទៅដល់​បណ្តា​អង្គភាព​ចំណុះ​យោធភូមិភាគ​ពិសេស​នៅពេលនោះ​គឺជា​រថយន្ត​ដែល​ទទួលបាន​ក្នុង​ពិធី​ប្រគល់​ទទួល​រថយន្ត​ចំនួន​២៩០​គ្រឿង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ​ហ៊ុនសែន​ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ​និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​។​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែល​បាន​កន្លងទៅ ថ្មីៗ​នេះ​៕S/

​ពិធី​ប្រគល់​រថយន្ត​និង​អាវ​ពោង​សុវត្ថិភាព​ដល់​បណ្តា​អង្គភាព​ចំណុះ​យោធភូមិភាគ​ពិសេស​