​បង្ក្រាប​ប្ដី​១០​ឆ្នាំមុន​បន្ត​ចាប់​ម្ដាយ​និង​កូន​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​

400
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២០​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ម៉ន​វុ​ធី​អធិការនគរបាល​ខណ្ឌ​។​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់​ម្ដាយ​និង​កូន​ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន បន្ទាប់ពី​ចាប់​ឪពុក​បាន​កាលពី​១០​ឆ្នាំមុន​។​ស្ថិតនៅ​ផ្ទះ​លេខ​១៨០​ក្រុមទី​៧​ភូមិ​អង្គ​កែវ​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ​លី​ហាក់​ឡេង​អាយុ​១៨​ឆ្នាំ​ត្រូវជា​កូន​និង​ម្ដាយ​ឈ្មោះ ងួន សំបូរ អាយុ​៤៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​មុន​ឈានដល់​ការឃាត់ខ្លួន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានធ្វើការ​ស្រាវជ្រាវ​យូរ​មកហើយ​ទើប​កំណត់​បាន​មុខសញ្ញា​។​ក្រោយ​ចាប់​ឃាត់ខ្លួន​២​នាក់​ម្ដាយកូន​និង​វ​ត្តុ​តាង​ត្រូវបាន​កម្លាំង​ជំនាញ នាំទៅ​សាកសួរ និង​ចាត់ការ​តាម​នីតិវីធី​៕S/​