ការវាយប្រហារ​របស់​តា​លី​បង់​ទៅ​លើ​ការិយាល័យ​ស៊ើបការណ៍​នៅ​អា​ហ្វ​ហ្គានី​ស្ថាន សម្លាប់​មនុស្ស​១១ នាក់​

147
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា​យ៉ាងហោច​ណាស់​កងសន្តិសុខ​១១ នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​កក្កដា​នៅក្នុង​ការវាយប្រហារ​មួយ​ដែល​បាន​អះអាង​ទទួលខុសត្រូវ​ដោយ​ក្រុម​តា​លី​បង់​ទៅលើ​​ការិយាល័យ​ជនបទ​មួយ​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ក្រុម​តា​លី​បង់​នេះ​បាន​និយាយថា​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ដ​នៅ​ជិត​ការិយាល័យ​នេះ​ខណៈ​ដែល​ខ្មាន់កាំភ្លើង​បាន​វាយ​សម្រុក​ទៅលើ​អគារ​នៃ​ការិយាល័យ​​នេះ​នៅ​ទីក្រុង​អាយ​បាក់ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​។​

​លោក​អាប់​ឌុល ឡា​ទី​ហ្វ អ៊ី​ប្រា​ហ៊ី​មី អភិបាលខេត្ត​សា​ម៉ាន់​ហ្កា​ន់ បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា មនុស្ស​១១​នាក់​ត្រូវបាន​សម្លាប់​និង​មនុស្ស​៦៣​នាក់​ផ្សេង​ទៀត​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល បាន​​រង​បួស​ក្នុង​ការវាយប្រហារ​នេះ​។​

​អ្នកនាំពាក្យ​អភិបាលខេត្ត​នេះ បាន​និយាយថា ការវាយប្រហារ​អស់​ពេល​ជិត​៤​ម៉ោង​នេះ​បានបញ្ចប់​បន្ទាប់ពី​កង​សន្តិសុខ​បាន​បាញ់សម្លាប់​ជនប្រដាប់អាវុធ​៣​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

សន្តិសុខ​ត្រូវរបួស​ក្នុង​ការវាយប្រហារ​នេះ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​