រដ្ឋកាលីហ្វ័រញ៉ាបិទអាជីវកម្មនិងសាលារៀនសាជាថ្មី ខណៈ កូវីដ១៩ផ្ទុះឡើងម្តងទៀត

168
ចែករម្លែក

អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទទី១៣កក្កដា បានដាក់ចេញការរឹតត្បិតជាថ្មី លើអាជីវកម្មនានា ខណៈករណីជំងឺកូវីដ១៩និងការស្នាក់នៅមន្ទីរពេទ្យបានកើនឡើង យ៉ាងខ្លាំង ហើយមណ្ឌលសិក្សាធំជាងគេចំនួនពីរនៅទីក្រុងឡូសអ៊ែនជេឡេស និងទីក្រុងសាន់ឌីហ្គោ បានឱ្យដឹងថា កុមារនឹងត្រូវឱ្យនៅផ្ទះរហូតដល់ខែសីហា។

អភិបាលរដ្ឋ លោក ហ្គាវីន ញូវសាំ ជាសមាជិកបក្សប្រជាធិបតេយ្យ បានបញ្ជាឱ្យ រង្គសាលទាំងអស់បិទទ្វារ និង ភោជនីយដ្ឋានរោងកុនសួនសត្វនិងសារមន្ទីរនៅ ទូទាំងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះបញ្ឈប់ប្រតិបត្តិការ នៅខាងក្នុង។ កន្លែងហាត់ប្រាណ ព្រះវិហារ និង ហាងអ៊ុតសក់ ត្រូវតែបិទនៅក្នុង សង្កាត់ចំនួន ៣០ ដែលរងគ្រោះខ្លាំងជាងគេ។

លោកញូវសាំ បាននិយាយនៅឯសន្និសីទកាសែតមួយថា “វាជាកាតព្វកិច្ចរបស់យើង ទាំងអស់គ្នាក្នុងការទទួលស្គាល់ដោយប្រុងប្រយ័ត្នថាជំងឺកូវីដ១៩ នឹងមិនបាត់ទៅវិញ ឆាប់ៗនោះទេដរាបណាមានវ៉ាក់សាំងនិង/ឬការព្យាបាលដែលមានប្រសិទ្ធភាព”។

លោកអភិបាលហៅចំណាត់ការបិទទ្វារអាជីវកម្មនិងសាលារៀនសាជាថ្មីនេះថាមាន សារសំខាន់ខ្លាំងក្នុងការទប់ស្កាត់ការកើនឡើងករណីកូវីដ១៩ ដែលបានបង្កការ លំបាកដល់មន្ទីរពេទ្យនៅតាមតំបន់ដាច់ស្រយាលរបស់រដ្ឋ៕ ដោយ៖ កញ្ញាដាលីស/Ha

រដ្ឋកាលីហ្វ័រញ៉ាបិទក្រុមហ៊ុនអាជីវកម្មនិងសាលារៀនសាជាថ្មី