រថយន្តបុក​ម៉ូតូ​ប៉ើង​ចូល​ប្រឡាយ​ទឹកស្អុយ​ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​២​នាក់​

159
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ពីរ​នាក់​បាន​ស្លាប់ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ត្រូវ​រថយន្ត​មួយគ្រឿង​បុក​អូស​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ​ទាំង​រថយន្ត​និង​ម៉ូតូ កាល​ពីវេលាម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ចន្ទ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២០ ត្រង់ចំណុច​ជាប់​របង​អង្គភាព​ស្ថាបនា​ស្ពាន​ថ្នល់ តាម​បណ្ដោយ​ផ្លួ​វ​ជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សព​ទី​១ ឈ្មោះ ច​ន គឹម​ជួរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរប​រជាងមាស ស្នាក់​នៅផ្ទះ​ជួល​ម្តុំអូរ​ដឹម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ចចក​ទី​២ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ទី​២ ឈ្មោះ ដួង ចាន់​ធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​ស្រុកកំណើត​ជាមួយគ្នា​។ ទី​៣ អ្នក​ដែល​រងរបួស​ធ្ងន់​ឈ្មោះ ហ៊ាង សារ៉ាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ស្នាក់នៅ​និង​ស្រុកកំណើត​ជាមួយគ្នា​និង​អ្នកបើកបរ​រថយន្ត​របួសស្រាល​។​

​យោងតាម​ប្រភពពី​កន្លែង​កើត​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2AQ 3173 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ចូល​ខាង​ផ្លូវ​ម៉ូតូ​និ​ច ពណ៌​ខៀវ ពាក់​ផ្លាក​លេខ ព្រៃវែង 1P 3434 ជិះ​ដោយ​បុរស បីនាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ប​ញ្ច្រា​សទិស​គ្នា បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់​ស្លាប់​ភ្លា​ប់ៗ និង​ម្នាក់ ទៀត​រងរបួស​ធ្ងន់ និង​អ្នកបើករថយន្ត​រងរ​បួស​ស្រាល ត្រូវ​រថយន្ត​សា​មុយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​វាស់វែង​ស្ទួ​ច​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នានៅពេល​ក្រោយ​។ ដោយឡែក​សព​រងគ្រោះ​ទាំងពីរ​នាក់ ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha