លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ មាន​ទំនុកចិត្ត​ថា កីឡាករ​វ័យក្មេង​នឹង​ពិចារណា​ចូលរួម ជាមួយ United

113
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) មាន​ទំនុកចិត្ត​ថា កីឡាករ​វ័យ ក្មេង​ទាំងអស់​ដែល​ចង់​ឡើងដល់​កំពូល​នឹង​ពិចារណា​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United )​នៅពេលនេះ​។​
​ ​
​ក្លិប United មានការ​ខកចិត្ត​កាល​ពី​ខែមករា​នៅពេល​ខ្សែប្រយុទ្ធ​យុវជន អឺ​លិ​ង ហា​ឡែ​ន (Erling Haaland) បានសម្រេច​ចូលរួម​ជាមួយ​ក្លិប ឌ័​រ​ម៉ាន់​(Dortmund) ជាជាង​ចូលរួម​ជាមួយ​ពហុ កីឡដ្ឋាន Old Trafford ។​ ​
​ ​
​ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ក្រុម​របស់លោក សូល​ស្យែ​រ ចាប់ផ្តើម​ធ្វើបាន​ល្អ​ដោយ​លេង ១៧​ប្រកួត​មិនដែល​ចាញ់ ស្របពេល​ការមកដល់​របស់​កីឡាករ​ចំណូល​ថ្មី ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) និង​កីឡាករ​វ័យក្មេង ម៉ា​សិន ហ្គ្រី​ន​វូដ (Mason Greenwood) ។​
​ ​
​ខ្សែបម្រើ​ស្លាប​អង់គ្លេស ចា​ឌិន សាន​ចូ (Jadon Sancho) និង​កីឡាករ ជូដ បឺ​លិ​ង​ហាំ (Jude Bellingham) អ្នក​ទាំងពីរ​សុទ្ធតែ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Old Trafford ហើយ​លោក សូល​ស្យែ​រ មិន​ចង់ឃើញ​បញ្ហា​នៅក្នុង​ការជ្រើសរើស​កីឡាករ ដែល​ចង់បាន​នោះទេ​។​
​ ​
​លោក សូល​ស្យែ​រ បាន​និយាយថា “​ខ្ញុំ​គិតថា Manchester United ទាក់ទាញ​ចំណាប់អារម្មណ៍ របស់​កីឡាករ​វ័យក្មេង​ដែលមាន​មហិច្ឆតា​។ លទ្ធផល​នឹង​កើតមាន ហើយ​ទម្រង់​លេង​ល្អ​នឹង កើតមាន​ដែរ​។ នៅពេល​អ្នក​នៅ​ជាមួយ​ក្លិប Manchester United អ្នក​ត្រូវតែ​វាយ​ប្រយុទ្ធ​រហ័ស ហើយ​មាន​កីឡាករ​យុវជន​មួយចំនួន​នៅ​ទីនោះ​រួចហើយ​”​។​
​ ​
​កីឡាករ​យុវជន ហ្គ្រី​ន​វូដ វ័យ​១៨​ឆ្នាំ​រកបាន​៤​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣​ប្រកួត​ចុងក្រោយ ហើយ​មានឱកាស​បង្ហាញ​មុខជា​មួយក្រុម​ជម្រើស​ដំបូង​យ៉ាង​ឆាប់រហ័ស​។ កីឡាករ​រូបនេះ ស៊ីសង្វាក់​នឹង​ទម្រង់​លេង​របស់ United ដែល​ចូលចិត្ត​ដាក់​ឲ្យ​កីឡាករ​វ័យក្មេង​បញ្ចេញ សមត្ថភាព​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)