ប៉ូលិស​ចាប់ខ្លួន​អ្នកគាំទ្រ​អាយុ​១២​ឆ្នាំ​របស់​ក្លិប​អា​ស្តុ​ន វីឡា ដោយសារ​បង្ហោះ​សារ​ប្រមាថ បែប​រើសអើង​ពូជសាសន៍​

115
ចែករម្លែក

ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) បាន​បង្ហើប​ប្រាប់​ពី​ការប្រមាថ​បែប​រើស​អើ​ស​ជាតិ​សាន៍​នៅមុន​ជំនួប​រវាង​ក្រុម គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace )​និង​ក្រុម Aston Villa កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​កីឡាករ​សញ្ជាតិ​កូ​ឌី​វ័រ​រូបនេះ​បាន​បង្ហោះ​សារ​នៅលើ អ៊ី​ន​ស្តា​ក្រាម (Instagram) ដល់​អ្នក​តាម ដាន​មួយ​លាន​នាក់​របស់ខ្លួន​។​
​ ​
​នៅក្នុង​ការឆ្លើយតប​ខ​មិន មាន​សារ​ពីរ​ដែល ហ្សា​ហា ត្រូវបាន​គេ​ប្រាប់ថា កុំ​ឲ្យ​ទាត់​បញ្ចូល​ទី​នៅ ក្នុងជំនួប​នេះ អ្នកជា​ជនជាតិ​ស្បែក​ខ្មៅ ហើយ​សារ​នោះបាន​បន្ថែមថា “​ខ្ញុំ​នឹង​ទៅផ្ទះ​របស់​អ្នក ហើយ​ស្លៀកពាក់​ដូចជា​ខ្មោច​”​។​
​ ​
​មានការ​អះអាងថា ប៉ូលិស West Midlands បាន​ឃាត់ខ្លួន​ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​ពី​តំបន់ Solihull ជា​ផ្នែក​នៃ​ការស៊ើបអង្កេត​។ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គ្រោង​នឹង​ពិនិត្យមើល​ឧប្បត្តិហេតុ នេះ ជា​ផ្នែក​នៃ​ការទប់ស្កាត់​ការប្រមាថ​បែប​រើសអើង​ពូជសាសន៍​។​

​ខាង​សហព័ន្ធ​បាល់ទាត់​បានលើកឡើង​ថា “​ខ្លួន​ពេញចិត្ត​ដែល​ជនល្មើស​ត្រូវបាន​ចាប់ខ្លួន​។ ឧប្បត្តិហេតុ​បែបនេះ​រឹតតែ​ធ្វើ​ឲ្យ​មានការ​ពង្រឹង​បទដ្ឋាន​ប្រើប្រាស់​បណ្តាញ​សង្គម​កាន់តែ​តឹងរ៉ឹង ជាង​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha)