ក្លិប​ម៉េ​ន​ឆេ​ល​ស្ទ័​រ យួ​ណាយ​ធី​ត ពិចារណា​ផ្ទេរ​កីឡាករ អូ​ស្មា​ណេ ដេ​ម​បេ​ឡេ របស់​ក្លិប បា​សេ​ឡូ​ណា

104
ចែករម្លែក

​ក្លិ​ប៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United) កំពុង​ថ្លឹងថ្លែង​លទ្ធភាព​ផ្ទេរ​កីឡាករ អូ​ស្មា​ណេ ដេ​ម​បេ​ឡេ (Ousmane Dembele) របស់​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) ប្រសិនបើ​ពួកគេ​ខក ខានមិនបាន​ផ្ទេរ​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) នៅ​រដូវក្តៅ​នេះ​។ នេះ​បើតាម​សេចក្តី រាយការណ៍​មួយចំនួន​។

​ខ្សែបម្រើ​ស្លាប​របស់​ក្លិប Dortmund រូបនេះ​ដែល​នៅតែ​ជា​គោលដៅ​កំពូល​ទំនងជា​តម្រូវ​ឲ្យ​ក្លិប Manchester United ចំណាយ​រហូតដល់ ១០០ លាន​ផោន ប៉ុន្តែ​ក្លឹប​នេះ​បាន​បញ្ចូល ដេ​ម​បេ​ឡេ នៅក្នុង​បញ្ជី​សម្រាំង​របស់ខ្លួន​ហើយ​។

​មាន​សេចក្តីរាយការណ៍​ថា ដេ​ម​បេ​ឡេ វ័យ​២៣​ឆ្នាំ​អាច​នឹង​ផ្ទេរ​ទៅ​ពហុ​កីឡដ្ឋាន Old Trafford ស្របពេល Dortmund បន្ត​រក្សា​តម្លៃ​ដដែល​សម្រាប់ សាន​ចូ​។

​ក្រុម​បិសាច​ក្រហម Manchester United ធ្វើ​បានល្អ​ក្នុង​១៧​ប្រកួត​ចុងក្រោយ បន្ទាប់ពី​យកឈ្នះ ក្រុម Aston Villa កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) អន្ទះសា​ចង់​ពង្រឹង​ក្រុម​របស់លោក​ក្នុងការ​ប្រជែង​រកពាន​បន្ថែមទៀត​។

​សេចក្តីរាយការណ៍​នេះ​បាន​លើកឡើងថា លោក​ចង់​នាំយក​យ៉ាងហោចណាស់​ខ្សែបម្រើ​ម្នាក់ ទៀត និង​ខ្សែបម្រើ​រូបនេះ​ម្នា​ក់នៅ​ដំណាច់​រដូវ​កាល​នេះ ស្របពេល សាន​ចូ ក្លាយជា​បេក្ខភាព ដ៏​ស័ក្តិសម បន្ទាប់ពី​ធ្វើបាន​ល្អ​នៅ​ក្របខណ្ឌ Bundesliga ។

​ប៉ុន្តែ​ប្រាកដ​ណាស់ ការចរចា​អាច​នឹងត្រូវ​ពន្យារពេល​ដោយសារតែ​ភាព​មិនសូវ​ស៊ីសង្វាក់​គ្នា ក្នុងការ​ប្រមូល​កីឡាករ​អន្តរជាតិ​អង់គ្លេស ហើយ​យូ​ណាយ​ធី​ត​ត្រូវតែ​ថ្លឹងថ្លែង​ដោយសារតែ មាន​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​។

​ក្លិប Dortmund ប្រហែលជា​រក្សា​តម្លៃ​ដដែល ប៉ុន្តែ​ប្រធាន​ផ្នែក​បច្ចេកទេស មី​ឆែ​ល ហ្ស​ក (Michael Zorc) សារភាពថា ពួកគេ​មាន​ផែនការ​ក្នុង​ដៃ​ស្របបេល​កីឡាករ សាន​ចូ រំពឹងថា នឹង​ចាកចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អូ​ស្មា​ណេ ដេ​ម​បេ​ឡេ (Ousmane Dembele)