ខាយ ហា​វើត នឹងចូលរួម​ជាមួយ​ក្លិប​ឆេ​ល​ស៊ី លុះត្រាតែ ឆេ​ល​ស៊ី មាន​កៅអី​នៅ​ក្របខ័ណ្ឌ ឆេ​ម​ពាន​លី​ក​

101
ចែករម្លែក

​កីឡាករ ខាយ ហា​វើត (Kai Havertz) នឹងចូលរួម​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​( Chelsea) លុះត្រាតែ ពួកគេ​អាចជា​ប់​លេង​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​សម្រាប់​រដូវ​កាល​ក្រោយ​។​
​ ​
​ប្រាកដ​ណាស់ មាន​សេចក្តីរាយការណ៍​ថា កីឡាករ​រូបនេះ​បាន​ចំណាយពេល​គ្រប់គ្រាន់ ហើយ​នៅ​ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) ហើយ​បាន​ប្រាប់​ក្លិប​នេះ​ពី​ចេតនា​ចង់​ស្វែងរក ការប្រកួតប្រជែង​ថ្មី​។​
​ ​
​ក្លិប Chelsea កំពុង​នាំមុខគេ​ក្នុងការ​ប្រជែង​យក​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​នៅ​រដូវក្តៅ​នេះ ហើយ​ត្រៀម​ដាក់សំណើ ដើម្បី​ផ្ទេរ​។ ប៉ុន្តែ ហា​វើត ចង់​ចាក​ចេញពី​ក្រុម​អាល្លឺម៉ង់​នេះ​ក្នុងការស្វែងរក​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ប៉ុន្តែ​ការតាមប្រមាញ់​យក​កៅអី​ក្នុង​ក្រុម​កំពូល​ទាំង​បួន​របស់​ក្រុម​ឆេ​ល​ស៊ី​ប្រែ​ជាមាន​បញ្ហា​នៅពេល​ពួកគេ​ប្រកួត​ចាញ់​ក្រុម Sheffield ៣-០ កាលពី​ថ្ងៃ​សៅរ៍​។ ក្រុម Chelsea ក៏​នឹង​រង់ចាំ​មើលថា តើ​ក្រុម Manchester City នឹង​គេច​ផុតពី​បម្រាម​ពីរ​ឆ្នាំ​មិន​ឲ្យ​លេង​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន លី​ក​ឬ​យ៉ាងណា​។​
​ ​
​ហា​វើត ត្រូវគេ​វាយតម្លៃ​៧៥​លាន​ផោន ប៉ុន្តែ​ក្លឹប Chelsea ត្រូវតែ​ឆ្លើយតប​នឹង​លក្ខខណ្ឌ​ទិញ ផ្តាច់​៩០​លាន​ផោន ប្រសិនបើ​ចង់​នាំយក​កីឡាករ​រូបនេះ​ចាកចេញ​ពី​ក្របខ័ណ្ឌ Bundesliga ។ ក្លិប Chelsea ចង់​ឆ្លើយតប​នឹង​តម្លៃ​នេះ ប៉ុន្តែ​ចង់​បង់​រំ​លោះ​តាម​ដំណាក់កាល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខាយ ហា​វើត (Kai Havertz)